ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា  បានផ្ញើសារថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ គណបក្សភ្លើងទៀន ដែលបានចេញ សេចក្តីថ្លែងការថ្កោលទោស អ្នកទាំងឡាយណា ដែលមានចេតនាប្រមាថព្រះមហាក្សត្រ តាមសំណើររបស់សម្ដេច។

នៅលើគណនីហ្វេសប៊ុក នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះ ថា «ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ គណបក្សភ្លើងទៀន ដែលបានចេញ សេចក្តីថ្លែងការថ្កោលទោស អ្នកទាំងឡាយណា ដែលមានចេតនាប្រមាថព្រះមហាក្សត្រតាមការស្នើរសុំរបស់ខ្ញុំ កាលពីម្សឹលមុiថ្ងៃ២៦តុលា២០២២នៅ ខេត្តកំពង់ឆ្នាំង»។

សូមរំលឹកថា ថ្លែងចេញពីទឹកដី នៃខេ្តតកំពង់ឆ្នាំង សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ថ្នាក់ដឹកនាំ និងសមាជិកបក្សភ្លើងទៀន ឱ្យផ្ដាច់ខ្លួនពីទណ្ឌិត សម រង្ស៊ី និងប្រកាសជំហររបស់ខ្លួន ជុំវិញការប្រមាថព្រះមហា្សត្រ ពីសំណាក់ពូជជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ