សមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនចាប់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀន ១៦០គីឡូក្រាម
2 ឆ្នាំ មុន
ភ្នំពេញ៖ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ច បានធ្វើការស្រាវជ្រាវ បង្រ្កាប ករណីជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវ មកកម្ពុជា នៅចំណុច ផ្លូវលេខ៥៣ ស្ថិតក្នុង សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជាលទ្ធផលសមត្ថកិច្ច ឃាត់ជនសង្ស័យ០៣នាក់ ឈ្មោះ ង្វៀន ជុងហឹង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ វៀតណាម ប៊ុន ស៊ូកែវអាពុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ឡាវ ឈ្មោះ លឹម កុយ ភេទប្រុសអាយុ៥៤ឆ្នាំ ជនជាតិ ខ្មែរ។
ក្នុងនោះផងដែរ វត្ថុតាងចាប់យកបាន មេតំហ្វេតាមីន(ICE) ១៦០ដុំ ទម្ងន់ប្រមាណ១៦០គីឡូ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕SP