លោកសុង ឌៀរ៉ាក់ មន្រ្តីគម្រោងអង្គការចលនាដើម្បីសុខភាពកម្ពុជាបានលើកឡើងបន្ថែមផងដែរថា ផលប៉ះពាល់នៃគ្រឿងស្រវឹងបានបណ្តាលឱ្យមនុស្សស្លាប់ប្រមាណ៣លាននាក់នៅទូទាំងពិភពក្នុងមួយឆ្នាំ និងបង្កឱ្យមានជំងឺជាង២០០មុខដោយក្នុងដូចជាជំងឺមហារីកបំពង់អាហារ មហារីកថ្លើម លើសសំពាធឈាម ស្ទះសរសៃឈាមបេះដូង-ខួរក្បាល ក្រិនថ្លើម រលាកលំពែង វិកលវិបល្លាសជាដើម។ការលើកឡើងនេះក្នុងឱកាសនៃការរៀបចំវគ្គបណ្ដុះ បណ្ដាលមួយស្តីពីផលប៉ះពាល់នៃគ្រឿងស្រវឹង  ដែលមានអ្នកសារព័ត៌មានមកពី១៦ស្ថាប័នផ្សេងៗគ្នាដើម្បីបង្កើនសមត្ថភាព និងចំណេះដឹង ក្នុងការយកទៅផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយរបស់ អង្គការចលនាដើម្បីសុខភាពកម្ពុជាកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ។


ក្រៅពីផលវិបាកនៃសុខភាព ការប្រើប្រាស់គ្រឿងស្រវឹងបង្កអោយមានគ្រោះថ្នាក់ចរាចណ៍ អំពើហិង្សា ការខាតបង់សេដ្ឋកិច្ច និងបញ្ហាសង្គមជាច្រើនទៀត។ទន្ទឹមនឹងនេះ លោក លោកសុង ឌៀរ៉ា ក៏បានបង្ហាញនូវវិធានការចំនួន៤ ដែល ចេញដោយអង្គការសុខភាពពិភពលលោក ដើម្បីកាត់បន្ថយហានិភ័យនៃការប្រើប្រាស់គ្រឿងស្រវឹង។ ក្នុងនោះរួមមាន៖ទី១ ហាមការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់ ទី២កំណត់អាយុអ្នកទិញ និងអ្នកប្រើប្រាស់  ទី៣ផ្តល់អជ្ញាបណ្ណដល់កន្លែងលក់ស្រាបៀរ និងទី៤គឺការដំឡើងពន្ធ។


គួរបញ្ជាក់ថា នៅប្រទេសកម្ពុជា ការប្រើប្រាស់គ្រឿងស្រវឹងគឺជាមូលហេតុទី២ ដែលបណ្ដាលអោយមនុស្សស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។ តាមរយៈរបាយការណ៍ស្តីពីជនរងគ្រោះដោយគ្រោះថ្នាក់ចរារណ៍ឆ្នាំ២០១៧របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអោយដឹងថាមានមនុស្សស្លាប់២៥០នាក់ ដោយសារការបើកបរក្រោមឥទ្ធពលនៃគ្រឿងស្រវឹង។ ថវិកាប្រមាណ៤៤លានដុល្លាត្រូវបានខាតបង់ ដោយសារការខូតខាតទ្រព្យសម្បត្តិសាធារណៈ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ