ព្រះវិហារ៖ កម្លាំងនគរបាល ស្រុករវៀង បានបង្រ្កាប"ករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន" ០១ នៅចំណុចភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ 

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ០១នាក់(ប្រុស) ៖១./ឈ្មោះ សាន់ បូរី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ អូពោធិ៍ ឃុំ រមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ ដកហូតវត្ថុតាង និងសម្ភារៈរួមមាន៖១-ម្សៅក្រាមពណ៌សថ្លាប្រភេទមេតំហ្វេតាមីន(ICE) ០២កញ្ចប់ ទម្ងន៣,៥១ក្រាម។ ២-ម៉ូតូចំនួន ០១គ្រឿង។ ៣-ទូរស័ព្ទចំនួន ០២គ្រឿង។ 

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៤:២០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងចម្រុះក្រុមការងារទំនាក់ទំនងព្រំដែន (BLO) បានបង្រ្កាប"ករណីរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន" ០១លើក នៅចំណុចផ្លូវបែកជាបួន ស្ថិតក្នុងភូមិកំពង់ស្រឡៅមួយ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ០១នាក់(ប្រុស)៖ ១./ឈ្មោះ ស៊ី កៃ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិកំពង់សង្កែ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។ ដកហូតវត្ថុតាង និងសម្ភារៈរួមមាន៖១-ថ្នាំគ្រាប់ពណ៌ក្រហមប្រភេទមេតំហ្វេតាមីន(WY) ចំនួន ២០គ្រាប់,ទម្ងន់១,០៥ក្រាម; ២-ម៉ូតូ ចំនួន ០១គ្រឿង;៣-រំសេវអាវុធកែច្នៃគ្រាប់ ចំនួន ០១កំប៉ុង;៤-កាំបិត ចំនួន ០១ដើម។ 

បន្ទាប់មកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៥និង០០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកគូលែន បានបង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបំបែកគូលែនស្ថិតក្នុងភូមិថ្នល់បែក  ឃុំថ្មី  ស្រុកគូលែន ខេត្តព្រះវិហារ។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់៖ ១/ឈ្មោះ នី នួន ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។២/ឈ្មោះ សារិទ្ធ រតនៈ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ៣/ឈ្មោះ  ហ៊ុល  អ៊ុនតាក់  ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ស្ថិតក្នុងភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ៤/ឈ្មោះ សៀង សៀប ភេទប្រុស អាយុ១៥ ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ៥/ឈ្មោះ ពេង ប៉ារី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិសំឡាញ ឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ៦/ឈ្មោះ ជី ត្រក ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិក្តី ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

៧/ឈ្មោះ ខេង សុភីន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិក្បាលខ្លា ឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ៨/ឈ្មោះ បុត្រ ស្រីហ៊ីម ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ៩/ឈ្មោះ ម៉ៅ សុភឿ ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិក្បាលខ្លា ឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

 វត្ថុតាងគ្រឿងញៀនចាប់យក៖ ១/មេតំហ្វេតាមីន(ICE)ទម្ងន់១៣,៣៨ក្រាម(ដប់បីក្បៀសសាមសិបប្រាំបីក្រាម)។ សម្ភារៈ និងមធ្យោបាយចាប់យក៖ 

១/ម៉ូតូចំនួន ០៣ គ្រឿង។ ២/ទូរស័ព្ទចំនួន ០៩ គ្រឿង។ ៣/ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១ គ្រឿង។

៤/សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យចំនួន១១នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជួនទៅអយ្យការសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ