ពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក អ៉ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ តំណាងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំជាន់ទី១អគាររដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីដំណើរការស្តារបរិស្ថានឡើងវិញ នៅតំបន់អន្ទង់អាំង ផ្លូវបុប្ផាលាក់ខ្លួន ឬភ្នំ១៥០០ ខេត្តពោធិ៍សាត់ សម្រាប់ដំណាក់កាលទី២ ដោយមានការចូលរួមពីក្រុមហ៊ុន Renaissance Minerals (Cambodia) Limited តំណាងមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងមន្ត្រីការិយាល័យជំនាញមួយចំនួនទៀត។

គួរជម្រាបជូនថា នៅតាមដងផ្លូវជាតិលេខ៥៥ តំបន់អន្ទង់អាំង ផ្លូវបុប្ផាលាក់ខ្លួន ឬភ្នំ១៥០០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមកិច្ចសហការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីក្រុមហ៊ុន Renaissance Minerals (Cambodia) Limited បានពិភាក្សាស្តីពីផែនការដាំដើមឈើចម្រុះឡើងវិញ ក្នុងដំណាក់កាលទី២ ចំនួន១២ម៉ឺនដើម នៅចុងខែមេសា ឆ្នាំ២០២៥ នៅលើផ្ទៃដី២៦៤ហិកតា ដើម្បីឱ្យកាន់តែមានសោភណ្ឌភាព និងសមិទ្ធផលផ្លែផ្កា បន្ទាប់ពីបានដាំដំណាក់កាលទី១ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤កន្លងទៅ នៅលើផ្ទៃដី៤៥ហិកតា ចំនួន៥ម៉ឺនដើម ក្រោមអធិបតីភាពលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់, នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ