តៃវ៉ាន់ ៖ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing Wen បានសម្រេចលាលែងចេញពីតំណែងប្រមុខដឹកនាំគណបក្សវឌ្ឍនភាពដើម្បីលទ្ធិប្រជាធិបតេយ្យ DPP ជាគណបក្សកំពុងកាន់អំណាចនៅកោះតៃវ៉ាន់ ក្រោយគណបក្សមួយនេះ ទទួលបរាជ័យនៅក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋាន ស្របពេលជ័យជម្នះបានទៅលើគណបក្សប្រឆាំង Kuomintang ។

លទ្ធផលបោះឆ្នោតថ្នាក់ក្រោមជាតិរបស់តៃវ៉ាន់ខាងលើនេះ ត្រូវបានគេមើលឃើញថា ពលរដ្ឋតៃវ៉ាន់ភាគច្រើន ផ្តោតសំខាន់លើការសន្យាដោះស្រាយបញ្ហាជំងឺកូវីដ ១៩ និងបញ្ហាអសន្តិសុខនានាក្នុងសង្គម ជាជាងបញ្ហាគំរាមគំហែងពីសំណាក់ប្រទេសចិន ដែលក្រុមគណបក្សរបស់លោកស្រី Tsai Ing Wen តែងតែខិតខំយកមកបំប៉ោងដើម្បីទាញយកសម្លេងគាំទ្រនាពេលកន្លងមក ។

ជាហេតុនាំឱ្យគណបក្សប្រឆាំង គួមីងតាំង ទទួលបានជ័យជម្នះនៅតាមទីក្រុង និងនៅតាមតំបន់សំខាន់ៗ សរុបចំនួន១៣ ក្នុងចំណោមតំបន់សរុបទាំង ២១ ដោយរួមបញ្ចូលទាំងរដ្ឋធានីតៃប៉ិផងដែរ ខណៈគណបក្សរបស់លោកស្រី Tsai Ing Wen ទទួលបានជ័យជំនះនៅតាមតំបន់ចំនួន ៥ តែប៉ុណ្ណាះ នេះសបញ្ជាក់ថា វាគឺជាបរាជ័យដ៏ធំមិនធ្លាប់មានរបស់គណបក្សកាន់អំណាចនៅកោះតៃវ៉ាន់ក្នុងរយៈពេលជិត ៤០ឆ្នាំមកនេះ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ