សមត្ថកិច្ចជំនាញចុះបង្ក្រាប ទីតាំងបង្កប់ល្បែងស៊ីសងខុសច្បាប់ក្បែរទីក្រុងកោះពេជ្រ ចាប់ខ្លួនប្រុសស្រី២០នាក់
កំពង់ឆ្នាំង៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីប្រមាណ២០នាក់ ត្រូវបានចាប់ខ្លួនក្នុងរង្វង់ប្រតិបត្តិការឆ្មក់ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ចំណុចជិតស្ពានហង្សកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីម៉ោង៨យប់ថ្ងៃទី១កក្កដា ឆ្នាំ២០២៤។
យោងតាមការបញ្ជាក់របស់អាជ្ញាធរសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ថា ទីតាំងខាងលើ មានបង្កប់ល្បែងស៊ីសងជាប្រភេទហ្គេមបាញ់ត្រី និងល្បែងផ្សេងៗទៀត ពោលគឺប្រៀបដូចជាកាស៊ីណូទៅហើយ ខណៈភ្ញៀវចូលទៅលេងកម្សាន្តភាគច្រើនសុទ្ធសឹងជាជនជាតិចិន។ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះបង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសង និងបានឃាត់មនុស្សប្រុសស្រីចំនួន២០នាក់ ក្នុងនោះមានស្រី៧នាក់ ប្រុស១៣នាក់ សុទ្ធតែជាជនជាតិចិន និងខ្មែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យទាំង២០នាក់ រួមជាមួយវត្ថុតាង ត្រូវកម្លាំងជំនាញបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការសួរនាំបន្ត៕