(រុស្ស៊ី)៖ មេដឹកនាំសាធារណៈរដ្ឋឆេឆេនី លោក រាំហ្សាន់ កាឌីរ៉ូវ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ នេះថា ទាហាន២៣នាក់របស់រុស្ស៉ីត្រូវបានសម្លាប់ និង៥៨នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហារដោយកាំភ្លើងធំរបស់អ៊ុយក្រែននៅសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅ ។

តាមរយៈបណ្តាញតេឡេក្រាម លោក កាឌីរ៉ូវ បានឲ្យដឹងថា «ឧប្បត្តិហេតុគឺបានកើតឡើងនៅក្នុងតំបន់ខឺសុន (Kherson) ភាគខាងត្បូង។ ប្រតិបត្តិការជួយសង្គ្រោះទាំងអស់នៅតាមទីតាំងត្រូវបានបញ្ចប់ ហើយបញ្ជីចុងក្រោយគឺទាហាន២៣នាក់បានបាត់បង់ជីវិត និង៥៨នាក់រងរបួស»។

ប្រធានក្រុមកងកម្លាំងគាំទ្រទីក្រុងមូស្គូរូបនេះ បានពណ៌នាថា «ការខាតបង់របស់យើងនៅព្រឹកព្រលឹមថ្ងៃនោះ គឺជាការលះបង់ដ៏អស្ចារ្យ។ នៅពេលនេះសាធារណៈរដ្ឋឆេឆេនី កំពុងចូលរួមក្នុងក្រុមជីហាត ហើយក្រោយការវាយប្រហារនោះកម្លាំងឆេឆេនី បានធ្វើការវាយប្រហារសងសឹកដោយ សម្លាប់កងកម្លាំងអ៊ុយក្រែនប្រហែល៧០នាក់»៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ