សម្តេចតេជោ ហ៊ុន សែន ប្រគល់ញញួរអាស៊ានជូន លោក Joko Widodo ប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូនេស៊ីហើយ
2 ឆ្នាំ មុន
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ញញូអាស៊ានជូន ឯកឧត្តម Joko Widodo ប្រធានាធិបតី សាធារណរដ្ឋឥណ្ឌូនេស៊ីហើយដើម្បីបន្ដតំណែងធ្វើជាប្រធានអាស៊ានវិញម្ដងនៅឆ្នាំ២០២៣។ ការប្រគល់ញញួរនេះធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធរៀបចំនៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
គួរបញ្ជាក់ថា កម្ពុជាបានទទួលរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ឆ្នាំ២០២២នេះគឺជាលើកទី៣ហើយដែលកម្ពុជាជាប្រធានអាស៊ានរៀបចំកិច្ចប្រជុំកំពូល ខណៈលើកទីមួយនៅឆ្នាំ២០០២ លើកទី២នៅឆ្នាំ២០១២៕