យោធារបស់អ៊ុយក្រែនធើ្វការបាញ់ផ្លោងចូលមកទីតាំងឃ្លាំងស្តុកប្រេងឥន្ធនៈមួយកន្លែងជិតស្ថានីយរថភ្លើងរបស់រុស្ស៊ី
រុស្ស៊ី៖ អាជ្ញាធររុស្ស៊ីនៅក្នុងតំបន់ Shakhtarsk បានឱ្យដឹងថា យោធារបស់អ៊ុយក្រែន បានធើ្វការបាញ់ ផ្លោងចូលមកទីតាំងឃ្លាំ ងស្តុកប្រេងឥន្ធនៈរបស់ ខ្លួនមួយកន្លែងជិតទៅនឹងស្ថានីយរថភ្លើង បានបង្កឱ្យមានការឆាបឆេះយ៉ាងសន្ធោសន្ធៅកើតឡើង។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២២។
បើតាមលោក Vladimir Murenkov ជាប្រធានភ្នាក់ងារគ្រប់គ្រងគ្រោះអគ្គិភ័យនៃសាធារណៈរដ្ឋប្រជាមានិត Donetsk បានបញ្ជាក់ថា មានស៊ីទែនស្តុកប្រេងចំនួន ៤ កន្លែងនៅក្នុងបរិវេណស្ថានីយរថភ្លើង ហើយនិងចំនួន ៣កន្លែងផ្សេងទៀតនៅក្នុងបរវិណឃ្លាំងស្តុក បានរងការឆាបឆេះ មុននឹងត្រូវបានក្រុមការងារអ្នកពន្លត់អគ្គិភ័យរបស់លោកធើ្វការគ្រប់គ្រងស្ថានការណ៍បានមកវិញ។
លោក Murenkov បានបន្ដប្រាប់អ្នកយកព័ត៌មានឱ្យដឹងទៀតថា ស៊ីទែនស្តុកប្រេងដែលបានរងការបំផ្លាញទាំងនោះគឺជាប្រភេទចំណុះធុង ៤០០ម៉ែត្រគីប ដែលអាចស្តុកប្រេងបានសរុបចំនួន ៤០ម៉ឺនលីត្រ ហើយនិងប្រភេទចំណុះ ២០០ម៉ែត្រគីបដែលអាចស្តុកប្រេងសរុបបានចំនួន ២០ម៉ឺនលីត្រ។
តំបន់ទីប្រជុំ Shakhtarsk គឺជាអតីតទឹកដីរបស់អ៊ុយក្រែននៅក្នុងតំបន់ Donetsk ដែលត្រូវបានយោធារុស្ស៊ីដណ្ដើមកាន់កាប់នៅក្រោយការផ្ទុះសង្គ្រាម និងត្រូវបានប្រកាសផ្ដាច់ខ្លួនទៅជាទឹកដីរបស់សាធារណរដ្ឋប្រជាមានិត Donetsk ជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី៕