អ៊ុយក្រែន៖ទាហានរុស្ស៊ីជាង២០០០០ម៉ឺននាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីខែធ្នូមក នេះបើតាមការប៉ាន់ស្មានរបស់សហរដ្ឋអាមេរិក។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានBBCនៅថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby បាននិយាយថា មនុស្ស ៨ម៉ឺននាក់ទៀតបានរងរបួស ដោយលើកឡើងពីព័ត៌មានសម្ងាត់ដែលទើបនឹងកំណត់។ពាក់កណ្តាលនៃអ្នកស្លាប់គឺមកពីក្រុមហ៊ុនស៊ីឈ្នួល Wagner ដែលបាននិងកំពុងវាយប្រហារទីក្រុង Bakhmut ភាគខាងកើត។


រុស្ស៊ីបានព្យាយាមដណ្តើមយកទីក្រុងតូចនេះតាំងពីឆ្នាំមុនមកក្នុងសង្គ្រាមដ៏ចម្រូងចម្រាស។ទីក្រុងមូស្គូបច្ចុប្បន្នកាន់កាប់ភាគច្រើននៃ Bakhmut ប៉ុន្តែកងទ័ពអ៊ុយក្រែននៅតែគ្រប់គ្រងផ្នែកតូចមួយនៃទីក្រុងនៅភាគខាងលិច។ មន្ត្រីអ៊ុយក្រែនក៏បាននិយាយផងដែរថា ពួកគេកំពុងប្រើប្រាស់សមរភូមិដើម្បីសម្លាប់ទាហានរុស្ស៊ីឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។


លោក Kirby បានប្រាប់អ្នកយកព័ត៌មានថា "ការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការវាយលុកនៅក្នុងតំបន់ Donbas ភាគច្រើនតាមរយៈ Bakhmut បានបរាជ័យ" ។ “រុស្ស៊ីមិនអាចដណ្តើមយកទឹកដីយុទ្ធសាស្ត្រ និងសំខាន់ណាមួយពិតប្រាកដបានទេ។ លោកបានបន្ថែមថា "យើងប៉ាន់ប្រមាណថាប្រទេសរុស្ស៊ីបានទទួលរងនូវការបាត់បង់ជីវិតច្រើនជាង១សែន រួមទាំងជាង ២ម៉ឺនាក់ដែលត្រូវបានសម្លាប់នៅ " ។

BBC មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវតួលេខដែលបានផ្តល់ឱ្យនោះទេ ហើយចំពោះទីក្រុងម៉ូស្គូមិនបានធ្វើអត្ថាធិប្បាយទេ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ