កាត់ទោសប្រហារជីវិតមនុស្ស៤៩នាក់ ពាក់ព័ន្ធនឹងការព្រួតគ្នាវាយ សម្លាប់បុរសម្នាក់នៅក្នុងរឿងភ្លើងឆេះព្រៃនៅអាល់ហ្សេរី
អាល់ហ្សេរី៖ តាមការឱ្យដឹងពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋប្រទេសអាល់ហ្សេរីបានរាយការណ៍ថា តុលាការនៃ ប្រទេសមួយនេះបានសម្រេចកាត់ទោសប្រហារជីវិតមនុស្សចំនួន ៤៩នាក់ ទាក់ទងទៅនឹងករណីព្រួត គ្នាវាយសម្លាប់បុរសម្នាក់ ដែលត្រូវបានចោទប្រកាន់ដោយភ័ន្តច្រឡំថាជាអ្នកបានលួច ដុតភ្លើងដែល បង្កឱ្យមានភ្លើងឆេះព្រៃកើតឡើង ដោយហេតុការណ៍មួយនោះបានកើតកាលពីឆ្នាំកន្លងទៅមិញ។
តែយ៉ាងណាក៍ដោយ ខាងមន្រ្តីតុលាការប្រទេសមួយនេះនៅមិនបានបញ្ជាក់អំពីកា លបរិច្ឆេទច្បាស់លា ស់សម្រាប់ការកាត់ទោសប្រហារជីវិតអ្នកទំាងអស់នោះនៅឡើយទេ ដែលនេះអាចមានន័យថាពួកគេ ទំនងជានឹង ទទួលបានការបន្ធូបន្ថយទោសមកត្រឹមការជាប់ពន្ធនាគារអស់មួយជីវិតវិញ។
គួរបញ្ជាក់ដែរថាអ្នកទាំង ៤៩នាក់នោះគឺជាអ្នករស់នៅក្នុងតំបន់ Tizi Ouzou របស់ប្រទេសអាល់ហ្សេរី បាននាំគ្នាព្រួតវាយបុរសម្នាក់ឈ្មោះ Djamel Ben Ismail អាយុ ៣៨ ឆ្នាំរហូតដល់ស្លាប់ បន្ទាប់ពីជនរ ងគ្រោះត្រូវបានចោទប្រកាន់ថាជាអ្នកលួចដុតភ្លើងព្រៃកាលពីក្នុងខែសីហាឆ្នាំ ២០២១កន្លងទៅ ដោយ បានបង្កឱ្យមានអគ្គិភ័យយ៉ាងសន្ធោសន្ធៅកើតឡើងដែលបានសម្លាប់មនុស្សសរុបជាង ៩០នាក់។
ប៉ុន្តែ ក្រោយមកត្រូវបានគេរាយការណ៍បញ្ជាក់ឱ្យដឹងថា លោក Djamel Ben Ismail ជាវិចិត្រករមក ពីតំបន់ Miliana បានធ្វើដំណើរទៅកាន់តំបន់ Tizi Ouzou ខាងលើនេះក្នុងនាមជាអ្នកស្ម័គ្រចិត្ត មួយរូបដើម្បី ចូលរួមជួយពន្លត់ភ្លើងឆេះព្រៃដែលបានកើតមានកាលពីពេលនោះ៕