លោកស្រី Farideh Moradkhani ត្រូវចាប់ខ្លួនក្រោយអំពាវនាឱ្យរដ្ឋាភិបាលបរទេសកាត់ផ្ដា ច់ទំនាក់ទំនងជាមួយទីក្រុងតេហេរ៉ង់
(អ៊ីរ៉ង)៖ លោកស្រី Farideh Moradkhani ដែលជាវិស្វករម្នាក់ និងមានឪពុកបានរៀបការជាមួយប ងស្រីរបស់ លោក អាយ៉ាតុលឡោះ អាលីខាមីណៃ បានបង្ហោះវីដេអូនៅលើបណ្ដាញទំនាក់ទំនងស ង្គមកាលពី ពេលថ្មីៗនេះ ដោយបានអំពាវនាវឱ្យរដ្ឋាភិបាលបរទេសកាត់ផ្ដាច់ទំនាក់ទំនងជាមួយទីក្រុងតេហេរ៉ង់។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។
លោកស្រី ម៉ូរ៉ាដខានី ត្រូវបានអាជ្ញាធរអ៉ីរ៉ង់ចាប់ខ្លួនភា្លមៗកាលពីថ្ងៃទី២៣ ខែវិច្ឆិកានេះ បន្ទាប់ពីការបង្ហោះវីដេអូអំពាវនាវរបស់លោកស្រី។
ក្មួយស្រីម្នាក់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei និងដែលគេស្គាល់ថា ជាសកម្មជនសិទ្ធិមនុស្សដ៏ លេចធ្លោរម្នាក់នៅក្នុងប្រទេសអ៉ីរ៉ង់ បានអំពាវនាវឱ្យរដ្ឋាភិបាលបរទេស កាត់ផ្ដា ច់ទំនាក់ទំនងជាមួយទីក្រុងតេហេរ៉ង់ ដោយសារតែការបង្ក្រាបយ៉ាងហិង្សាលើក្រុមបាតុករ ដែលកំពុងធ្វើបាតុកម្មតវ៉ានៅទូទាំងប្រទេស។
នៅក្នុងវីដេអូដដែលនោះ លោកស្រី Farideh Moradkhani បានគូសបញ្ជាក់ដូច្នេះថា «ឱបណ្ដាប្រជាជនសេរីទាំងអស់ សូមនៅជាមួយពួកយើង ហើយប្រាប់រដ្ឋាភិបាលរបស់ពួកអ្នក ឱ្យបញ្ឈប់ការគាំទ្រដល់របបឃាតករ ដែលសម្លាប់សូម្បីតែកូនក្មេង»។ យ៉ាងណាក៏ដោយ លោក អាលីខាមីណៃ ទាន់បានធ្វើការអត្ថាធិប្បាយអ្វីជុំវិញ សេចក្ដីរាយការណ៍ពីការចាប់ខ្លួនក្មួយស្រីរបស់លោកឡើយ៕
គួរបញ្ជាក់ថា បាតុករ ៤៥០នាក់ហើយបានស្លាប់ រីឯកងកម្លាំងសន្តិសុខអ៉ីរ៉ង់៦០នាក់ក៏បានស្លាប់ផងដែរ និងមនុស្ស ១៨,១៧៣នាក់ ត្រូវបានចាប់ខ្លួន ចាប់តាំងពីផ្ទុះបាតុកម្មតវ៉ាកាលពីខែកញ្ញាមក ក្រោយស្ត្រីវ័យក្មេងម្នាក់ឈ្មោះ ម៉ាសា អាមីនី (Mahsa Amini) ស្លាប់ក្នុងមន្ទីរឃុំឃាំង របស់ប៉ូលិស បន្ទាប់ពីត្រូវបានប៉ូលិសចាប់ខ្លួន ពីបទស្លៀកសម្លៀកបំពាក់មិនសមរម្យ៕