ឥណ្ឌូនេស៊ី៖ប្រធានា​​ធិ​បតី​អាម៉េរិកលោក បៃឌិន បានលើកឡើងថា មីស៊ីលដែលបានធ្លាក់ក្នុងប្រទេស​ប៉ូឡូញ និងបានសម្លា​ប់​ម​នុស្សពីរនាក់ ទំនងជាមិនត្រូវបានបាញ់ចេញពីប្រទេសរុស្ស៊ី ដោយសារតែ​គន្លងរបស់វា។ ប្រធានា​​ធិ​បតី​អាម៉េរិក បាននិយាយនៅក្នុងកិច្ចប្រជុំ G20 នៅកោះបាលី ប្រទេសឥណ្ឌូ​ណេ​ស៊ី បន្ទាប់ពីបាន​​កោះ​ប្រជុំបន្ទាន់មួយជាមួយមេដឹកនាំលោកខាងលិច ដើម្បីពិភាក្សា​អំពីការផ្ទុះ​នៅលើទឹកដី​នៃសមាជិកអ​ង្គការណាតូ។

 

នៅពេលសួរថាតើមីស៊ីលទាំងនោះត្រូវបានបាញ់ចេញពីទឹកដីរុស្ស៊ីឬអត់ លោក បៃឌិន បានឆ្លើ​យថា​៖«មានព័ត៌មានបឋមដែលបង្ហាញថា ពួកវាមិនមែនហោះចេញពីរុស្ស៊ីទេ។ ខ្ញុំ​មិន​ចង់​និយាយ​នោះ​ទេ ទាល់​តែ​យើង​ស៊ើប​អង្កេត​ទាំង​ស្រុង»  ក្រសួងការបរទេសប៉ូឡូញបានពណ៌នាមីស៊ីល​នោះថាជា​មីស៊ីលផលិតដោយរុស្ស៊ី ប៉ុន្តែវាក៏អាចជាមីស៊ីល S-300 របស់អ៊ុយក្រែនផងដែរ។

 លោក បៃឌិន បានលើកឡើងថា៖«យើងបានយ​ល់ព្រមគាំទ្រការស៊ើបអង្កេត​​របស់ប្រទេសប៉ូឡូញលើ​កា​រផ្ទុះ​នៅតំ​បន់ជនបទ ជិតព្រំដែនអ៊ុយក្រែន ហើយពួកគេនឹងធ្វើឱ្យប្រាក​ដថាយើងដឹងពី​​អ្វីដែលបា​នកើត​ឡើងពិតប្រាកដ»

 

ក្រោយមក រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនរូបនេះ បានបញ្ជាក់ថា លោកបានហៅទូរសព្ទលម្អិ​តជាមួ​យរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken ស្តីពីភេរវកម្មមីស៊ីលរុស្ស៊ី ទំហំនៃគោលបំណង និងផលវិបាករបស់វា។ លោក Kuleba បានលើកឡើងថា៖«ខ្ញុំ​បាន​សង្កត់​ធ្ងន់​លើ​ការ​ឆ្លើយ​តប​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​ប៉ូឡូញ​ត្រូវ​តែ​រឹង​មាំ និង​មាន​គោលការណ៍»SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ