ខេត្តកំពង់ស្ពឺ៖សត្វស្ទីងមួយក្បាលនេះ ត្រូវគេឃើញមានជាប់អន្ទាក់នៅនឹងជើង ដែលធ្វើឱ្យវាមិនអាចផ្លាស់ទីបាន ហើយក្រុមអ្នកដើរព្រៃបាន Solo Landscape បានបង្ហោះសារផ្ញើរជូនអង្គការសង្គ្រោះ ជីវិតសត្វព្រៃ Wildlife Alliance ឱ្យចុះមកជួយ ប៉ុន្តែជាអកុសលទំនងជាវាជាប់អន្ទាក់យូរថ្ងៃ ហើយរាងកាយរបស់វាស្គមស្គាំងដោយសារអត់ចំណីវាក៏បានបាត់បង់ជីវិត បើទោះជាអង្គការបានធ្វើដំណើរដោយ He licopter ប្រញាប់មកជួយសង្គ្រោះវាយ៉ាងណាក្ដី។


សូមបញ្ជាក់ថាសត្វខ្ទីងជាប្រភេទសត្វកម្រ ដែលងាយទទួលរងការគំរាមកំហែងយ៉ាងខ្លាំង ហើយចំនួនសត្វខ្ទីងត្រូវបានគេដឹងថា ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទសត្វព្រៃងាយរងគ្រោះថ្នាក់ជាសកលនៅឆ្នាំ១៩៨៦ ហើយនៅឆ្នាំ ២០១៦ សត្វខ្ទីងនៅលើពិភពលោកមានចំនួនប្រមាណ ២១០០០ ក្បាលដែលរស់នៅក្នុងប្រទេស ឥណ្ឌានិងតំបន់អាស៊ីអាគ្នេយ៍។ 


សត្វខ្ទីងញីអាចមានទម្ងន់រហូតដល់ជិត ១ តោន ខណៈខ្ទីងឈ្មោលអាចមានទម្ងន់ដល់ ១តោនកន្លះ។ ចំនួនសត្វខ្ទីងមានការថយចុះគួរឱ្យកត់សម្គាល់ដោយសារតែការបាត់បង់ទីជម្រក ជាពិសេសគឺការបរបាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹងនិងការជួញដូរផ្សេងទៀត។ សត្វខ្ទីងស្ថិតនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ