អាជ្ញាធរអាកាសចរណ៍វៀតណាម គម្រោងបង្កើតអាកាសយានដ្ឋានថ្មីនៅតំបន់សេដ្ឋកិច្ចរបស់ខ្លួន ចំនួន ៩ បន្ថែមទៀត
វៀតណាម៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) មានបំណងចង់សាងសង់អាកាសយា នដ្ឋានចំនួន ៩ បន្ថែមទៀតនៅក្នុងប្រទេស ក្នុងនោះ ពីរកន្លែងស្ថិតនៅតំបន់ភ្នំភាគខាងជើង និងមួ យកន្លែង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានVN Expressនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២២។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បានរាយការណ៍ថា ខ្លួនបានដាក់សំណើរជូនក្រសួងដឹកជញ្ជូន ដើម្បីសុំការយល់ព្រម ដោយធ្វើការជាមួយខេត្តចំនួនប្រាំបួន ដែលបានស្នើសុំរៀបចំអាកាសយានដ្ឋានថ្មី រួមមានតំបន់សេដ្ឋកិច្ចពិសេស Van Phong ក្នុងខេត្ត Khanh Hoa ,Ha Giang និង Yen Bai កោះ Ly Son ក្នុងខេត្ត Quang Ngai, Dak Nong និង Kon Tum, Tuyen Quang, Tay Ninh និង ខេត្ត Ha Tinh ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បានបន្ថែមថា ប្រសិនបើក្រសួងអនុម័តិសំណើរនេះ អាជ្ញាធរមូលដ្ឋានក្នុងខេត្តទាំងនោះនឹងបង្កើតផែនការអំពាវនាវឲ្យមានការវិនិយោគឯកជនសម្រាប់ការសាងសង់ព្រលានយន្តហោះតែម្តង ។
សូមបញ្ជាក់ថា ប្រទេសវៀតណាមមានអាកាសយានដ្ឋានស៊ីវិលចំនួន ២២ រួចទៅហើយ ហើយកាលពីចុងឆ្នាំមុនក្រសួងបានចេញផ្សាយផែនការសាងសង់អាកាសយានដ្ឋានចំនួន ៦ បន្ថែមទៀតនៅឆ្នាំ ២០៣០ និងសាងសង់អាកាសយានដ្ឋានចំនួន ៣ បន្តបន្ទាប់ទៀតនៅឆ្នាំ ២០៥០ ។ ផែនការនេះរួមមានអាកាសយានដ្ឋានអន្តរជាតិចំនួន ១៤ ៕SP