ភ្នំពេញ ៖ ស្ថានទូតជប៉ុន បានឃើញពាក្យចចាមអារ៉ាម ឬព័ត៌មាន ដែលថា រដ្ឋាភិបាលជប៉ុន នឹងផ្តល់ដ្រូនចម្បាំងដល់ប្រទេសថៃ ព័ត៌មាននេះ គឺមិនពិតទេ រដ្ឋាភិបាលជប៉ុន ពុំដែលមានគម្រោងផ្តល់គ្រឿងយន្តបែបនេះដល់ប្រទេសថៃ ហើយក៏មិនធ្លាប់បានទទួលសំណើបែបនេះពីប្រទេសថៃដែរ។

នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។

ជំនួយរបស់ប្រទេសជប៉ុន ត្រូវបានកំណត់យ៉ាងតឹងរ៉ឹងចំពោះផ្នែកដែលមិនពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជម្លោះអន្តរជាតិ។ ស្ថានទូតថា «យើងខ្ញុំសូមថ្លែងអំណរគុណទុកជាមុននូវការមិនផ្សព្វផ្សាយ និងចែកចាយ ព័ត៌មានក្លែងក្លាយ»។

រដ្ឋាភិបាលជប៉ុន ចាត់ទុកថា ការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ និងការស្តារឡើងវិញនូវសន្តិភាពឱ្យបានឆាប់មានសារៈសំខាន់ខ្លាំងណាស់។ យើងសង្ឃឹមយ៉ាងមុតមាំថា «ប្រជាជនកម្ពុជានឹងអាចវិលទៅរកជីវភាពប្រចាំថ្ងៃដោយសុខសាន្តឱ្យបានឆាប់»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ