អាជ្ញាធរជាតិអប្សរាកំពុងចាប់ផ្តើមដំណើរការ គម្រោងជួសជុលខ្លោងទ្វារតាកាវស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន្ត
ខេត្តសៀមរាប៖ ខ្លោងទ្វារតាកាវជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន្ត។ ខ្លោងទ្វារនេះសង់អំពីថ្មភក់ និងថ្មបាយក្រៀម ដែលមានកំពូល រូបព្រហ្ម មុខបួនចំ នួន៣ នៅពីលើ កំពូលកណ្តាលមានកម្ពស់រហូតដល់២៣ម៉ែត្រ។ រីឯតាមចំណុចកែងនៃ ខ្លោងទ្វារ មានរូបព្រះឥន្ទគង់លើដំរីក្បាលបី ហើយនៅខាងលិចមានស្ពានហាលដែលមានលម្អ ដោយរូបទេ វតានិងយក្សទាញព្រ័ត។
ដោយសារកត្តាអាយុកាល អាកាសធាតុ និងសង្គ្រាម បានធ្វើឱ្យដើមឈើដុះលើនិងក្បែរ បានបណ្តា លឱ្យរូបចម្លាក់បង្កាន់ដៃយក្សនិងទេវតាដួលរលំស្ទើរអស់គ្មានសល់ ហើយបានធ្វើឱ្យរចនាសម្ព ន្ធរបស់ខ្លោងទ្វារមួយភាគធំ បានរងនូវការខូចខាតជាខ្លាំងដោយរូបចម្លាក់ព្រះឥន្ទគង់លើដំរីក្បាលបី បានរលុះធ្លាក់ដី ដំបូលរលុះនិងផ្នែកនៅសលបានហែកញែករកកលនឹងរលុះធ្លាក់មកដី។
កញ្ញា ហាន សុច្ចរី ស្ថាបត្យករ និងជាអ្នកទទួលបន្ទុកលើការងារជួ សជុលបង្កាន់ដៃរូ បទេវតានិងអសុ រាបានឱ្យដឹងថា ដំណើរការជួសជុលនេះ គឺមានកិច្ចការងារចម្បងៗចំនួនបី ដែលត្រូវធ្វើជាចាំបាច់ ០១) ការងាររៀបរន្ទារទល់ទ្រពង្រឹងរចនាសម្ពន្ធប្រាង្គខ្លោងទ្វារទាំងមូល ដើម្បីការពារសុវត្ថិភាពក្នុងកំ ឡុងពេលធ្វើការនិងផ្តល់លទ្ធភាពសម្រាប់អ្នកបច្ចេកទេសសិក្សាបច្ចេកទេសរួមក្នុងការជួសជុល ០២) ការងារជួសជុលពង្រឹងជើងខឿនជ្រុងពាយ័ព្យហើយនិងដំរីអាទិទេព ០៣) ការងារជួសជុលស្ពា នប្រវែង១០ម៉ែត្រ។ ចំពោះការងារជួសជុលខាងលើនឹងត្រូវអនុវត្តទន្ទឹមគ្នា គ្រោងនឹងដំ ណើរការដំណាលគ្នា។
ចំពោះបញ្ហាដែលក្រុមការងារជួបប្រទះមានដូចជា ស្ថានភាពរូបចម្លាក់អមសងខាងស្ពា នមានភា ពទ្រុឌទ្រោមស្ទើរតែរាបដល់ដី ថ្មចម្លាក់មាននៅលាយឡំគ្នា និងខ្លះទៀតបានបាត់បង់ធ្វើឱ្យ ក្រុមការងា រពិបាកក្នុងការស្វែងរកថ្មមករៀបចំផ្គុំឡើងវិញ និងការសិក្សាកំណត់យកអ័ក្សរួមនៃថ្មកម្រាល ចម្លាក់ លើរចនាសម្ពន្ធស្ពាន ដោយសារថ្មជញ្ជាំងគ្រឹះមួយចំនួនធំបានងាកចេញពីទីតាំងដើម៕SP