អាជ្ញាធរជាតិអប្សរា សហការជាមួយប្រទេសអាល្លឺម៉ង់ ជួសជុល និងអភិរក្សក្បាច់ចម្លាក់នៅកំពូលប្រាសាទអង្គរវត្ត
3 ឆ្នាំ មុន
(សៀមរាប)៖អាជ្ញាធរជាតិអប្សរា សហការជាមួយប្រទេសអាល្លឺម៉ង់ ជួសជុល និងអភិរក្សក្បាច់ចម្លាក់នៅកំពូលប្រាសាទអង្គរវត្ត។នេះបើតាមអាជ្ញាធរជាតិអប្សរា។
សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា ទទួលបន្ទុកដោយនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន GARCP (German Apsara Restoration Conservation Project) ប្រទេសអាល្លឺម៉ង់ បានជួសជុល អភិរក្សក្បាច់ចម្លាក់នៅជ្រុងខាងជើងឈៀងខាងកើត រួតទី២នៃកំពូលប្រាសាទអង្គរវត្ត និងសង្គ្រោះបន្ទាន់នូវផ្នែកមួយចំនួនទៀតរបស់ប្រាសាទនេះ។
ការជួសជុលអភិរក្សក្បាច់ចម្លាក់នៅកំពូលប្រាសាទអង្គរវត្តនេះ បានចាប់ផ្តើមតាំងពីពាក់កណ្តាលឆ្នាំ២០១៩ មកដល់ពេលបច្ចប្បន្នអនុវត្តបានប្រមាណ៤០ភាគរយ និងគ្រោងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២៣ខាងមុខ៕