ព្រះគ្រូចៅអធិការវត្តព្រះឥន្ទទេពឱ្យដឹងថា ព្រះអង្គបានសម្រេចព្រះទ័យសាងស ង់រោងឧបោស ថធ្វើអំពីឈើបែបប្រពៃណី ដែលមិនប៉ះពាល់ដល់បុរាណដ្ឋានវិញ បន្ទាប់ពីអ្នកបច្ចេកទេស របស់អាជ្ញាធរជាតិអប្សរាពិគ្រោះយោបល់ឃើញថា សំណង់ធ្វើពីបេតុងជាសំណង់អាចប៉ះ ពាល់ខ្លាំងដល់បុរាណដ្ឋាន ហេដ្ឋារចនាសម្ពន្ធសំណង់បុរាណនៅខាងក្រោ មដីដោយមិនអា ចរក្សាបាននូវស្ថាបត្យកម្មដើម។

វត្តព្រះឥន្ទទេពស្ថិតនៅទិសខាងលិចឈៀងខាងត្បូងនៃប្រាសាទបាយ័ន្តដែលជារាជធានីបុរាណនាសម័យអង្គរ ។រោងឧបោសថនេះ បានចាប់ផ្តើមជួសជុលតាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ហើយក្រុមកា រងារកិច្ចការវត្តអារាមនៃអាជ្ញាធរជាតិអប្សរា តែងចុះពិនិត្យការដ្ឋាននោះជាប់ជានិច្ច ដើម្បីឱ្យស្របតាម លក្ខណៈបច្ចេកទេស និងប្លង់ស្ថាបត្យកម្មបែបបុរាណខ្មែរ។

គិតមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ការជួសជុលបានរួចរាល់ប្រមាណ៧០% ហើយ។ ក្រុមការ ងារនៃអាជ្ញាធរជាតិអប្សរា នឹងនៅតែបន្តចុះពិនិត្យ រហូតដល់ការជួសជុលបានរួចរាល់១០០%។ ព្រះ តេជគុណបានអំពាវនាវដល់វត្តអារាមទាំងអស់រាល់សំណង់គឺសុំសាងសង់ពីឈើជំនួសបេតុងវិញ ព្រោះ ថាការអភិរក្សមរតកវប្បធម៌នេះជាសម្បត្តិវប្បធម៌នៃមនុស្សជំនាន់មុនឱ្យនៅបន្តរស់ទៅដល់អ្នកជំនាន់ក្រោយទៀត៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ