ភ្នំពេញ៖ នៅថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២១ ភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជាង ១០ ម៉ឺននាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ។

នៅថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្ដាហ៍ទីបីនៃខែមិថុនានោះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១០៩,០៩៥ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១០៧,៧៦២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១,៣៣៣ នាក់ ក្នុងនោះគោលដៅតំបន់ឆ្នេរ គោលដៅអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងរមណីយដ្ឋានឯកជនកែច្នៃបែបទេសចរណ៍ធម្មជាតិ គឺជាគោលដៅដ៏សំខាន់ដែលមានភ្ញៀវទៅលេងច្រើនជាងគេ»។


គោលដៅទេសចរណ៍សំខាន់ៗ រួមមាន រាជធានីភ្នំពេញ៖ ២០,៧១៦ នាក់,ខេត្តកំពត៖ ១៩,៤១៦ នាក់ ខេត្តកំពង់ស្ពឺ៖ ១២,៣២០ នាក់,ខេត្តបាត់ដំបង៖ ៩,៦៨៨ នាក់, ខេត្តព្រះសីហនុ៖ ៨,៧៩៣ នាក់, ខេត្ត កែប៖ ៨,៣៤០ នាក់។រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញការកត់សម្គាល់ថា ចំនួននេះមា នការកើនឡើងប្រមាណ ៥៣.៩៣% ធៀបនឹងសប្តាហ៍កន្លងមក ប៉ុន្តែបើធៀបនឹងរយៈពេល ដូចគ្នា នៃខែមិថុនា ឆ្នាំ២០២០ គឺថយចុះ ២៨.៧២%៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ