ប្រទេសឈីលី៖ គ្រោះរញ្ជួយដីមួយកម្រិត ៦,៤រ៉ិចទ័រ វាយប្រហារមកលើតំបន់ឆ្នេរ នៃប្រទេសឈីលី ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ថា (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត ៦,៤រ៉ិចទ័របានអង្រួននៅតំបន់ឆ្នេរ Aisen នៃប្រទេសឈីលី កាលពីម៉ោង១៩និង៣៧នាទីម៉ោងសកល ។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២។

ចំណុចកណ្តាលនៃ គ្រោះរញ្ជួយដីនេះមានជម្រៅ ១០គីឡូម៉ែត្រ ហើយត្រូវបានគេវាយតម្លៃបឋមឃើញថា មានរង្វាស់ ៤៤.៥៦៩៦ដឺក្រេ នៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់ ៧៩.៧៥២៨ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងលិច ។

សូមបញ្ជាក់ថា ក្រោយពីមានគ្រោះរញ្ជួយដីនេះកើតឡើង នៅមិនទាន់មានសេចក្តីរាយការណ៍ ណាមួយ ដែលលម្អិតអំពីអ្នកស្លាប់ រឺខូចខាតអ្វី នៅឡើយទេ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ