កូរ៉េខាងជើង ៖ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើងនៅថ្ងៃពុធ ទី១២ ខែកក្កដានេះ បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ចូលក្នុងសមុទ្រខាងកើត តែប៉ុន្មាន ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងគំរាមបាញ់ទម្លាក់យន្ដហោះស៊ើបការណ៍អាមេរិក ដែលហ៊ានបំពានចូលដែនអាកាសរបស់ខ្លួន។ 

នាយសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង បានគូសបញ្ជាក់ដូច្នេះថា «កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមិនស្គាល់ម៉ាក មួយគ្រាប់ចូលក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុន»។

សម្រាប់ ការបាញ់សាកល្បងមីស៊ីលលើកដំបូងបំផុតរបស់កូរ៉េខាងជើង គិតចាប់តាំងពីថ្ងៃទី១៥ ខែមិថុនាមក ជាពេលដែលទីក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីល បាលិស្ទីគចំនួន២គ្រាប់ ចេញពីតំបន់ក្បែររដ្ឋធានីព្យុងយ៉ាង។ ការធ្វើតេស្ដមីស៊ីលនៅថ្ងៃពុធនេះទៀតសោត កើតមានឡើងចំពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងជើង មាន ភាពតានតឹងនឹងគ្នាសាជាថ្មី ក្រោយទីក្រុងព្យុងយ៉ាង ចោទថាយន្ដហោះស៊ើបការណ៍អាមេរិកបានបំពានចូលដែនអាកាសរបស់ខ្លួន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ