នៅដើមខែមិថុនាខាងមុខនេះថៃនឹងបន្តបន្ធូរបន្ថយច្បាប់គ្រាមានអាសន្នដំណាក់កាលទី៣ ហើយរដ្ឋាភិបាលមានគម្រោងលុបច្បាប់គ្រាមានអាសន្នទាំងស្រុង នៅថ្ងៃ ទី១ ខែកក្កដា។ Roongsita បានប្រកាសថា គម្រោងលុបច្បាប់គ្រាមានអាសន្ន ផ្តល់ការរស់នៅដល់ពលរដ្ឋដូចដើមវិញនៅដើមខែកក្កដាឆ្នាំ២០២០។

ឧត្តមសេនីយ៍ Somsak Roongsita បានប្រកាសឲ្យដឹងថា គម្រោងបើកប្រទេសឡើងវិញ មាន៤ដំណាក់កាល ដែលត្រូវអនុវត្តក្នុងរយៈពេល២ខែ។ 

មជ្ឈមណ្ឌល គ្រប់គ្រងទប់ស្កាត់កូវីដ-១៩ របស់រដ្ឋាភិបាលថៃ(CCSA) បានប្រកាសឲ្យដឹងថា បញ្ជីឈ្មោះបណ្តាក្រុមហ៊ុនដែលអនុញ្ញាតឲ្យបើកទ្វារឡើងវិញនៅដើមខែមិថុនា បានរៀបចំរួចរាល់ហើយនៅថ្ងៃ ទី២៩ ខែឧសភានេះ។ ប៉ុន្តែដើម្បីទប់ស្កាត់ការឆ្លងជាលើកទីពីរក្រសួសុខាភិបាលថៃ មានវិធានការតាមដាននិងអនុវត្តច្បាប់នៅគម្លាតពីគ្នាឲ្យបានល្អបំផុត។ បើពលរដ្ឋមិនមានវិធានការការពារខ្លួនឯងនោះទេ អាចនឹងមានរលកឆ្លងកូវីដ-១៩ ជាលើកទីពីរជាមិនខានឡើយ៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ