ប្រទេសមីយ៉ាន់ម៉ា កត់ត្រាសីតុណ្ហភាពឡើងកំដៅក្តៅបំផុត មិនធ្លាប់មានក្នុងខែមេសារហូតដល់ ៤៨,២អង្សាសេ
6 ខែ មុន
មីយ៉ាន់ម៉ា៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទ សប្ដាហ៍នេះថា ប្រទេសមីយ៉ាន់ម៉ា បានកត់ត្រាសីតុណ្ហភាពក្តៅបំផុតមិនធ្លាប់មានក្នុងខែមេសា របស់ខ្លួន គឺឡើងកំដៅរហូតដល់ ៤៨,២អង្សាសេ ខណៈប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍មួយនេះកំពុងជួបប្រទះនូវរលកកំដៅដ៏ខ្លាំងក្លា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Business times នាល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។
ការិយាល័យអាកាសធាតុ របស់ប្រទេសនេះ បានឱ្យដឹងថា សីតុណ្ហភាពបានកើនឡើងដល់ ៤៨.២អង្សារសេ នៅក្នុងទីក្រុង Chauk នៃតំបន់ Magway ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ ដែលជាសីតុណ្ហភាពខ្ពស់បំផុតប្រចាំខែមេសា ចាប់តាំងពីការធ្វើកំណត់ត្រាបានចាប់ផ្ដើម កាលពី ៥៦ឆ្នាំមុន។
ការិយាល័យអាកាសធាតុបាននិយាយថា សីតុណ្ហភាពក្នុងថ្ងៃដដែលនោះ បានឡើងដល់ ៤០អង្សារសេនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងយ៉ាំងហ្គោន ហើយនៅទីក្រុង Mandalay រលកកំដៅឡើងដល់ ៤៤អង្សាសេ។