រដ្ឋមន្ត្រីការបរទេសថៃ មុនចេញពីតំណែង លោក Maris ស្នើរដ្ឋាភិបាលថៃថ្មី ស្តារទំនាក់ទំនងជាមួយកម្ពុជាឱ្យបានល្អប្រសើរ
បាងកក ៖ លោក Maris Sangiampongsa ដែលនឹងត្រូវអស់តំណែងជារដ្ឋមន្ត្រីការបរទេសថៃ បានអំពាវនាវឲ្យរដ្ឋាភិបាលទីក្រុងបាងកកថ្មី ស្តារទំនាក់ទំនងជាមួយប្រទេសកម្ពុជាវិញតាមរយៈយន្តការទ្វេភាគី និងដោះស្រាយជម្លោះព្រំដែន ប្រទេសទាំងពីរ ។
លោក Maris និយាយថា កាលជំនាន់រដ្ឋាភិបាលដឹកនាំដោយលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ, ក្រសួងការបរទេសថៃ បានប្រើប្រាស់យន្តការដូចជា អនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ ២០០០ និង ២០០១, គណៈកម្មាធិការព្រំដែនរួម (JBC), គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនតំបន់ (RBC)។ទន្ទឹមនោះលោកបានសង្កត់ធ្ងន់ឲ្យរដ្ឋាភិបាលថ្មីនេះ ក្រោមការដឹកនាំដោយលោក Anutin ត្រូវផ្តោតលើការជួសជុលទំនាក់ទំនងជាមួយកម្ពុជាឱ្យបានល្អប្រសើរ។
គួរបញ្ជាក់ថា រដ្ឋាភិបាលថ្មីរបស់លោក Anutin នឹងតែងតាំងលោក Sihasak Phuangketkeow ដែលជាជើងចាស់ការទូត និងជាអតីតតំណាងអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ មកជំនួសលោក Maris៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង