ហ្វីលីពីន៖ ព្យុះទីហ្វុង Ewiniar បានបោកបក់មកលើឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន ហើយបានបោកបក់លើកោះអស់រយៈពេលជាច្រើនថ្ងៃ មុនពេលផ្លាស់ទីទៅភាគឦសានឆ្ងាយពីប្រជុំកោះ។ ការព្រមានអំពីព្យុះទាំងអស់ត្រូវបានដកចេញកាលពីថ្ងៃអង្គារ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNNនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

 ការផ្លាស់ប្ដូរទិសដៅរបស់ព្យុះទីហ្វុងនេះ បានធ្វើរដ្ឋធានីម៉ានីលដែលមានប្រជាជនច្រើនកុះករផុតទុកព្រួយពីការវាយប្រហារដោយព្យុះដែលអាចបង្កការខូចខាតធ្ងន់ធ្ងរ។ ព្យុះ Ewiniar ដែលប្រជាជនហ្វីលីពីនហៅថា Aghon ត្រូវបានប្រទះឃើញចុងក្រោយកាលពីថ្ងៃអង្គារប្រហែល ៤៥០ គីឡូម៉ែត្រភាគខាងកើតនៃទីក្រុងភាគខាងជើងនៃ Basco ក្នុងខេត្ត Batanes ជាមួយនឹងកម្លាំងខ្យល់បក់ខ្លាំងចន្លោះពី ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោងដល់ ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង នេះបើយោងតាមអ្នកព្យាករណ៍របស់រដ្ឋាភិបាល។


តំបន់ទំនាបមួយចំនួនត្រូវបានជន់លិចក្នុងទឹករហូតដល់ ២,៤ម៉ែត្រក្នុងទីក្រុង Lucena នៃខេត្ត Quezon។ អភិបាលខេត្ត Quezon លោកស្រី អេនជេលីណា តាន់ (Angelina Tan) និងមន្ត្រីខេត្តដទៃទៀតបាននិយាយថា ទឹកជំនន់នេះមួយផ្នែកដោយសារតែប្រព័ន្ធលូបង្ហូរដែលស្ទះបន្ទាប់ពីរដូវក្ដៅក្ដៅ។

ព្យុះនេះផងដែរ ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបានឱ្យដឹងថា អ្នកដំណើរជាង ៤៨០០ នាក់ អ្នកបើកបររថយន្តដឹកទំនិញ និងជំនួយការដឹកទំនិញត្រូវបានជាប់គាំងនៅចំណុចមួយដោយសារតែការបិទកំពង់ផែសមុទ្រ ខណៈដែលព្យុះទីហ្វុងបានវាយប្រហារខេត្តភាគខាងត្បូង និងកណ្តាល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ