អាជ្ញាធរមីយ៉ាន់ម៉ា រឹបអូសគ្រាប់ថ្នាំញៀននៅក្នុងទីក្រុងរ៉ងហ្គូនបានចំនួន១,៣៥លានគ្រាប់ គិតជាទឹកប្រាក ៦៤៣.០០០ដុល្លារអាមេរិក
មីយ៉ាន់ម៉ា ៖ យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការកណ្តាលសម្រាប់ការត្រួតពិនិត្យការបំពានគ្រឿងញៀន ហៅកាត់ (CCDAC) បានឲ្យដឹងកាលពីល្ងាចថ្ងៃសុក្រថា អាជ្ញាធរមីយ៉ាន់ម៉ា បានរឹបអូសគ្រាប់ថ្នាំញៀនប្រភេទធ្វើធ្វើឲ្យរំញោចដល់ប្រព័ន្ធប្រសាទចំនួន១,៣៥លានគ្រាប់នៅក្នុងទីក្រុងដ៏ធំ គឺទីក្រុងរ៉ងហ្គូន ។នេះបើតាមការចេញផ្សាយរបស់ ទីភ្នាក់ងារ Xinhua នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។
ប៉ូលិសប្រឆាំងគ្រឿងញៀនបានឆែកឆេររថយន្ត១គ្រឿងនៅ South Dagon Township នៅទីក្រុងរ៉ងហ្គូន កាលពីថ្ងៃទី២១ ខែតុលា ហើយបានរកឃើញថ្នាំចំនួន២០០.០០០គ្រាប់ ហើយបើយោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងអំឡុងពេលប្រតិបត្តិការឆែកឆេររថយន្តនោះ ។ប៉ូលិសក៏បានឆែកឆេរបន្ទប់របស់ជនសង្ស័យ ដែលមានទីតាំងស្ថិតនៅទីប្រជុំជន Okkalapa ខាងជើង និងបានរឹបអូសថ្នាំញៀនចំនួន១,១៥លានគ្រាប់ថែមទៀត ។
គណៈកម្មាធិការបានបញ្ជាក់ថា តម្លៃសរុបនៃការរឹបអូសបាននេះគឺសរុប១,៣៥លានគ្រាប់ ស្មើនឹង១,៣ពាន់លាន kyats ស្មើនឹងប្រហែល៦៤៣.០០០ដុល្លារសហរដ្ឋអាមេរិក ៕