តៃវ៉ាន់៖ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី៤ខែមេសា តួលេខមនុស្សបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតនារយៈពេល២៥ឆ្នាំរបស់កោះ តៃវ៉ាន់ បានកើនដល់៩នាក់ ខណៈ១០០០នាក់រងរបួស លើសពីនេះ ក៏មានអគារមួយចំនួនត្រូវបាក់រលំផងដែរ។

យោងតាមក្រុមស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក, គ្រោះរញ្ជួយដីនេះ មានកម្រិត៧.៤រ៉ិចទ័រ មានចំណុចកណ្តាលក្បែរកោះ Hualien ជាមួយនឹងជម្រៅ៣៤.៨គីឡូម៉ែត្រ។កោះតៃវ៉ាន់ ប្រទេសជប៉ុន និងហ្វីលីពីន សុទ្ធតែទាញសញ្ញាប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ខណៈឆ្នេរមួយចំនួនបានមើលឃើញរលកកម្ពស់ដល់ទៅ៣ម៉ែត្រឯណោះ ប៉ុន្តែក្រោយមកបានដកការព្រមាននេះចេញវិញ។


សូមជម្រាបជាថ្មី រញ្ជួយដីនេះ គឺជាគ្រោះរញ្ជួយដីកម្រិតធ្ងន់បំផុត ដែលវាយប្រហារកោះតៃវ៉ាន់ ចាប់តាំងពីឆ្នាំ១៩៩៩មក នៅពេលការរញ្ជួយកម្រិត៧.៦រ៉ិចទ័រ បានសម្លាប់មនុស្សប្រហែល ២ ៤០០នាក់ និងបំផ្លាញអគារចំនួន ៥០ ០០០អគារ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ