ប្រទេសន័រវេស៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ថា រដ្ឋាភិបាលន័រវែសបាន ឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃពុធ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរទៅដល់ទីក្រុង Oslo ដើម្បីបំពេញទស្សនកិច្ច នៅក្នុងប្រទេសន័រវេសន៍ ។
លោក Jonas Gahr Store នាយករដ្ឋមន្រ្តីន័រវេស នឹងជួបជាមួយលោក Zelensky ដើម្បីពិភាក្សាអំពីប្រធានបទផ្សេងៗ រួមទាំងការគាំទ្របន្ថែមទៀតរបស់ណ័រវេសន៍សម្រាប់អ៊ុយក្រែន ។
លោក Store បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា “ខ្ញុំរីករាយដែលមានឱកាសដើម្បីស្វាគមន៍លោក Volodymyr Zelensky មកកាន់ប្រទេសណ័រវេសន៍។ ខ្ញុំទន្ទឹងរង់ចាំការពិភាក្សាប្រកបដោយស្ថាបនារបស់យើង” ។ លោក Store បានថ្លែងយ៉ាងដូច្នេះនៅក្នុងសេចក្តីថ្លែងការណ៍ដោយកត់សម្គាល់ថា ណ័រវេសន៍នឹងបន្តផ្តល់ការគាំទ្រជាគោលដៅ និងយូរអង្វែងដើម្បីជួយដល់អ៊ុយក្រែន ។