បរទេស៖អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមាន «ភាពរអត់ធ្មត់» និងបានទទូចថា ការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ននៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ មានលក្ខណៈប្រជាធិបតេយ្យ បន្ទាប់ពីនាយករដ្ឋមន្ត្រី លោកស្រី Sheik Hasina បានលាលែងពីតំណែង ហើយភៀសខ្លួនចេញពីប្រទេស។

ការចាកចេញរបស់លោកស្រី Hasina កើតឡើងបន្ទាប់ពីមនុស្សរាប់រយនាក់ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបលើបាតុកម្ម ដែលបានចាប់ផ្តើមជាការតវ៉ាប្រឆាំងទៅនឹងប្រព័ន្ធកូតាការងារអនុគ្រោះ ហើយបានក្លាយទៅជាចលនាទាមទារឱ្យលោកស្រីលាចេញពីតំណែង។

មេបញ្ជាការកងទ័ពបង់ក្លាដែស បានប្រកាសការលាលែងពីតំណែងរបស់ លោកស្រី Hasina នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ និងបាននិយាយថា រដ្ឋាភិបាលបណ្តោះអាសន្នមួយនឹងត្រូវបានបង្កើតឡើង។ នៅក្នុងសេចក្តីថ្លែងការណ៍ នៅលើគេហទំព័ររបស់អង្គការសហប្រជាជាតិ អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Farhan Haq បាននិយាយថា «លោកអគ្គលេខាធិការ មានការសោកស្តាយចំពោះការបាត់បង់អាយុជីវិតប្រជាជន ក្នុងអំឡុងពេលបាតុកម្ម នៅក្នុងប្រទេសបង់ក្លាដែស កាលពីចុងសប្តាហ៍ ដោយលោកបានទទូចឲ្យមានភាពស្ងប់ស្ងាត់គ្រប់ភាគីទាំងអស់ និងបានបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព សណ្តាប់ធ្នាប់ និងការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ