បង់ក្លាដែស៖ យោងតាមមន្ត្រីជំនាញបាននិយាយថា អគ្គីភ័យដ៏ធំមួយបានឆាបឆេះឃ្លាំងផ្ទុកកុងតឺន័រមួយកន្លែងនៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦ នាក់ និងជាង ១៧០ នាក់ទៀតរងរបួស។
លោក Elias Chowdhury ប្រធានវេជ្ជបណ្ឌិតរបស់ Chittagong បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង ខណៈដែលអ្នករបួសមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
មន្ត្រីបាននិយាយថា អគ្គីភ័យបានឆាបឆេះរោងចក្រកុងតឺន័រមួយកាលពីយប់ថ្ងៃសៅរ៍នៅឯ Sitakunda ចម្ងាយ ៤0 គីឡូម៉ែត្រ ពីទីក្រុងកំពង់ផែ Chittagong ដោយបង្កឱ្យមានការផ្ទុះជាច្រើនដង។"មនុស្សប្រហែល ១៧០ នាក់បានរងរបួស រួមទាំងអ្នកពន្លត់អគ្គីភ័យ ៤០ នាក់ និងប៉ូលីសចំនួន ១០នាក់។ លោក Abul Kalam Aza មេប៉ូលីសក្នុងតំបន់បាននិយាយថា អ្នកពន្លត់អគ្គីភ័យបីនាក់ក៏បានស្លាប់ផងដែរ។
ក្នុងហេតុការណ៍នេះដែរ លោក Mohammed Elias Hossain បានជំរុញឱ្យគ្រូពេទ្យទាំងអស់នៅក្នុងស្រុកជួយដោះស្រាយស្ថានការណ៍ និងអំពាវនាវឱ្យមានការបរិច្ចាគឈាមជាបន្ទាន់៕