ភ្នំពេញ  ៖  អង្គការអន្តរជាតិខាងការងារ  ILO បានបង្ហាញលើវេបសាយផ្លូវការបស់ខ្លួនថា  កម្ពុជា  ជាប្រទេសដែលមានអត្រាអត់ការងារធ្វើតិចបំផុតត្រឹម០.៥%  មានន័យថា អ្នកមានការងារធ្វើមានរហូតដលើ៩៩.៥% ឈរនៅលំដាប់ទី២ បន្ទាប់ពីប្រទេសកាតា (០,១%) ដែលមានអត្រាអ្នកអត់ការងារទាបជាងគេ ក្នុងចំណោម១៨៥ប្រទេស។

តាមរយៈរបាយការណ៍ដែលអង្គការអន្តរជាតិខាងការងារ ILO  ដែលត្រូវការក្រសួងការងារ  និងបណ្តុញបណ្តាលវិជ្ជាជីវៈ  ចេញផ្សាយ  នៅថ្ងៃទី២  ខែកញ្ញា  ថា  បានរកឃើញធ្វើឡើងនៅក្នុងឆ្នាំ២០១៩ អង្គការអន្តរជាតិខាងការងារ (ILO) ក៏បានបញ្ជាក់ថា ប្រទេសដែលមាន អត្រាការងារធ្វើខ្ពស់ផ្សេងៗទៀតរួមមាន៖ កាតា, ម៉ូលឌូវ៉ា, ម៉ាឡាវី, ប៊ូរួនឌី, ឆាដ, ថៃ, អាឡឺម៉ង់ ជាដើមសុទ្ធតែជាប្រទេសដែលមានអត្រាអត់ការងារធ្វើតិចតួច។ តាមនិយមន័យក្នុងការកំណត់អត្រាអ្នកអត់ការងារធ្វើ ឬភាពមានការងារធ្វើសម្រា ប់ប្រទេសកម្ពុជា គឺមិនខុសពីបណ្តាប្រទេសនានានៅលើពិភពលោក រួមបញ្ចូលទាំងប្រទេសជប៉ុន សហរដ្ឋអាម៉េរិក ឡាវ វៀតណាម ជាដើម។ 

ដោយប្រើប្រាស់នូវនិយមតែមួយរបស់ អង្គការអន្តរជាតិខាងការងារ ILO បានកំណត់ថា អ្នកមានការងារធ្វើគឺសំដៅលើបុគ្គលទាំងឡាយណាដែលស្ថិតនៅក្នុងវ័យធ្វើការ ដែលក្នុងរយៈពេលកំណត់ណាមួយ (មួយអាទិត្យ ឬ៧ថ្ងៃចុងក្រោយ) បានចូលរួមទៅក្នុងសកម្មភាពនានាក្នុងការផលិតផលិតផល ឬផ្តល់សេវាកម្ម ដើម្បីទទួលបានប្រាក់ខែ ឬការបង្កើតជាប្រាក់ចំណេញ ដែលក្នុងនោះរួមបញ្ចូលទាំងអ្នកដែលមានវត្តមាននៅកន្លែងធ្វើការ និងអ្នកដែលអវត្តមាននៅកន្លែងធ្វើការដោយសារ តែការឈប់សម្រាកដោយសារមានជំងឺ ជាប់រវល់ធ្វើការសិក្សា ឬកត្តាផ្សេងៗ។

ដោយឡែក អ្នកគ្មានការងារធ្វើសំដៅលើបុគ្គលទាំងឡាយ ណា  ស្ថិតនៅក្នុងវ័យធ្វើការ  ១. មិនមានការងារ ២.កំពុងស្វែងរកការងារ ៣.អាចទទួលយកឱកាសការងារប្រសិនបើមាន។ ដោយផ្អែកលើនិយមន័យនេះ យើងសង្កេតឃើញថា ប្រទេសនៅលើពិភពលោក បានទទួលជំនួយបច្ចេកទេសពីអង្គការអន្តរជាតិខាងការងារ ក្នុងបានប្រមូលនិង ផលិតនូវទិន្នន័ យទាក់ទងនឹងអ្នកមានការងារធ្វើ និងអ្នកគ្មានការងារធ្វើ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ