ពោធិ៍សាត់៖ សមត្ថកិច្ចជំនាញ បានបង្ក្រាបករណីបង្ខាំងធ្វើទារុណកម្ម និងជំរិតទារប្រាក់ លើជនរងគ្រោះមានឈ្មោះ LIU YANG JIAN ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន ធ្វើការនៅខេត្តព្រះសីហនុ ហើយជនបង្ករទាំងនោះបានរត់គេចខ្លួនពីខេត្តព្រះសីហនុ ដល់ខេត្តពោធិ៍សាត់ ។ប្រតិបត្តិការនេះ ធ្វើឡើងនាវេលាម៉ោង ១៣ និង៣៤នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅចំណុចរង្វល់មូលភ្លុកដំរី ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពបន្តថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ មានឈ្មោះ៖

ទី១- ឈ្មោះ ប្រាក់ សុធា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរតៃកុងឡាន ស្នាក់នៅភូមិសង្គមថ្មី ឃុំថ្មដា

ទី២- ឈ្មោះ SUN HOU ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសង្គមថ្មី ឃុំថ្មដា

ទី៣- ឈ្មោះ FAN DING HING ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរអាជីវករ ស្នាក់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង។

ចំពោះជនសង្ស័យម្នាក់ឈ្មោះ FAN DING HING បានបើកបរ រថយន្តម៉ាក់ LEXUS LM 350 ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2CA-7658 ធ្វើការគេចខ្លួន ពីចំណុចរង្វង់មូលភ្លុកដំរី រហូតដល់បរិវេណក្រុមហ៊ុន MDS ហេងហ៊ីគ្រុប ថ្មដា ក៏បានរត់គេចឡើងលើអាគារទុកចោលមួយកន្លែង បណ្តាលឲ្យបាក់ករជើងខាងឆ្វេង។

សូមបញ្ជាក់ថា បច្ចុប្បន្នជន ជនសង្ស័យទាំង០៣នាក់ និងជនរងគ្រោះ០១នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ប្រគល់ទៅឲ្យកម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ