កម្មករចំនួន២៤នាក់ត្រូវរបួសក្នុងនោះ៤នាក់របួសធ្ងន់ ដោយសារអគ្គិភ័យឆាបឆេះរោងចក្រក្រដាសអនាម័យនៅខេត្ត Saraburi ប្រទេសថៃ
5 ម៉ោង មុន
ថៃ ៖ កម្មករចំនួន២៤នាក់ត្រូវរបួសក្នុងនោះ៤នាក់របួសធ្ងន់ ដោយសារអគ្គិភ័យឆាបឆេះរោងចក្រក្រដាសអនាម័យនៅខេត្ត Saraburi ក្នុងនោះផងដែរ ករណីអគ្គិភ័យនេះ មានមនុស្ស១០នាក់កំពុងបាត់ខ្លួនផងដែរ។តាមព័ត៌មានបឋមដែលផ្សាយដោយ Bangkok Post នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៥។
អគ្គិភ័យបានកើតឡើងនាវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃចន្ទទី៣០ខែមិថុនាឆ្នាំ២០២៥ ដោយឆាបឆេះរោងចក្ររបស់ក្រុមហ៊ុន Riverpro Pulp and Paper Co Ltd ដែលស្ថិតនៅតំបន់ឧស្សាហកម្ម Hemaraj ក្នុងស្រុក Nong Khae។
កងពន្លត់អគ្គិភ័យបានចំណាយជាងជាង២ម៉ោង ក៏នៅតែមិនទាន់អាចពន្លត់ភ្លើងបាន ខណៈមូលហេតុមិនទាន់ត្រូវបានគេដឹងទេ៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង