ជប៉ុន៖ ផលិតផលកសិកម្មវៀតណាម ដែលរួមមានទុរេន និងម្ទេសជាង៥តោន ត្រូវបានបំផ្លាញនៅក្នុងប្រទេសជប៉ុន កាលពីខែតុលា ដោយសារមានកម្រិតថ្នាំសម្លាប់សត្វល្អិតខ្ពស់ជាងស្ដង់ដាររបស់ប្រទេសជប៉ុន។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានNHKនៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៣។

ផ្លែទុរេន១,៤តោន ត្រូវបាននាំចេញកាលពីថ្ងៃទី៥ ខែតុលា ដោយក្រុមហ៊ុននៅប្រទេសវៀតណាមទៅកាន់ប្រទេសជប៉ុន ដែលជាកន្លែងដែលវាត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុ procymidone កំហាប់០,០៣ppm លើសពីស្ដង់ដារនាំចូលរបស់ប្រទេសជប៉ុន០,០១ppm នេះបើយោងតាមរបាយការណ៍ថ្មីៗនេះ ដោយទីប្រឹក្សាពាណិជ្ជកម្មវៀតណាមនៅជប៉ុន។ ដោយឡែក ម្ទេស៤តោនមានផ្ទុក០,២ppmនៃសារធាតុ tricyclazole និង០,០៣ppm នៃសារធាតុ hexaconazole លើសពីស្ដង់ដារនៃ០,០១ppm សម្រាប់សារធាតុទាំងពីរ។

ទីប្រឹក្សាពាណិជ្ជកម្មរបស់វៀតណាមនៅប្រទេសជប៉ុន បានប្រាប់សារព័ត៌មាន Vn Express ថា លោកបានជូនដំណឹងដល់អាជ្ញាធរវៀតណាម ដើម្បីទប់ស្កាត់ឧប្បត្តិហេតុស្រដៀងគ្នានេះកើតឡើងម្ដងទៀត នាពេលអនាគតទៀត។ ដូច្នេះ វាជារឿងធម្មតាទេ ដែលថ្នាំសម្លាប់សត្វល្អិតទាំងនេះ មានវត្តមានលើផលិតផលនាំចេញទៅប្រទេសជប៉ុន ហើយការដែលថ្នាំទាំងនោះលើសពីស្ដង់ដារជប៉ុន មិនមែនមានន័យថា វានឹងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់វៀតណាមនោះទេ។

 ប្រទេសមួយចំនួន ដូចជាប្រទេសអូស្ត្រាលី អនុញ្ញាតឱ្យកម្រិត procymidone ក្នុងខ្ទឹមសឡើងដល់៥មីលីក្រាមក្នុងមួយគីឡូក្រាមធៀបនឹង០,១ មីលីក្រាមក្នុងមួយគីឡូក្រាមរបស់ប្រទេសជប៉ុន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ