វៀតណាម៖មេដឹកនាំកំពូលរបស់វៀតណាម លោក Nguyen Phu Trong នៅថ្ងៃចន្ទនេះ បានចូលរួមសម័យប្រជុំរដ្ឋសភា បន្ទាប់ពីមានការព្រួយបារម្ភជាច្រើនថ្ងៃមកលើសុខភាពរបស់លោក។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានVNexpressនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

លោក Nguyen Phu Trong ដែលមានអាយុ ៧៩ ឆ្នាំ មិនត្រូវបានចូលរួមក្នុង កិច្ចប្រជុំដែលធ្វើឡើងជាមួយមេដឹកនាំប្រទេសវៀតណាមសម្រាប់ ទស្សនកិច្ចទៅកាន់ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo និងនាយករដ្ឋមន្ត្រីឡាវ Sonexay Siphandone ។


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្តល់ធ្វើការផ្សព្វផ្សាយយ៉ាងទូលាយពាក់ព័ន្ធវត្តមានរបស់  លោក Nguyen Phu Trong នៅឯសម័យប្រជុំរបស់សភា ដែលជាធម្មតារូបលោក មិនត្រូវបានរំលេច ឬបង្ហាញនោះទេ រូបភាពរបស់គាត់ញញឹមជាមួយមេដឹកនាំផ្សេងទៀត នៅក្នុងសភាត្រូវបានគេចែករំលែក ដែលហាក់ចង់បញ្ជាក់អំពីបញ្ហាសុខភាពធម្មតា ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ