ភ្នំពេញ ៖ ស្ថានតំណាងកម្ពុជានិងអាជ្ញាធរវៀតណាម បាននាំស្ត្រីជាជនរងគ្រោះត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ ដោយបាន ប្រគល់ជូនមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង ដើម្បីមានវិធានការណ៍បន្ត នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។

ការជួយសង្រ្គោះនេះ បន្ទាប់ពីស្ថានអគ្គកុងស៊ុលកម្ពុជានៅទីក្រុងហូជីមិញ បានសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងហាណូយ រួមនឹងអាជ្ញាធរវៀតណាម បានទទួល ពលរដ្ឋខ្មែរជាស្រ្តីចំនួន៤នាក់ (រងគ្រោះដោយការជួញដូរទៅប្រទេសចិន) នៅស្ថានីយ៍រថភ្លើងទីក្រុងហូជីមិញ (មកពីទីក្រុងហាណូយ)៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ