វៀតណាម៖ នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានកែសម្រួលឡើងវិញ ក្រសួងក្រសួងដឹកជញ្ជូនបាននិយាយថា ម្ចាស់រថយន្តត្រូវតែដំឡើងកាមេរ៉ាមុខនៅលើរថយន្តរបស់ពួកគេ ទោះបីជាយានយន្តត្រូវបានប្រើប្រាស់សម្រាប់គោលបំណងផ្ទាល់ខ្លួនក៏ដោយ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានVNexpressនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

ក្រសួងក្រសួងដឹកជញ្ជូនបច្ចុប្បន្នកំពុងប្រមូលមតិយោបល់ពីក្រសួងនិងមន្ទីរពាក់ព័ន្ធ ហើយនឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅសភាដើម្បីអនុម័ត។

ចាប់តាំងពីខែកក្កដាមក  រថយន្តទាំងអស់ដែលប្រើសម្រាប់អាជីវកម្មដឹកជញ្ជូនត្រូវតែមានប្រព័ន្ធត្រួតពិនិត្យពេលបើកបរ និងកាមេរ៉ាមុខ។ ទិន្នន័យដែលប្រមូលបានពីឧបករណ៍ទាំងនោះនឹងត្រូវបញ្ជូនទៅកាន់នាយកដ្ឋានផ្លូវថ្នល់នៃក្រសួងដឹកជញ្ជូនវៀតណាម ដើម្បីគ្រប់គ្រងឱ្យកាន់តែប្រសើរឡើង។

ឥឡូវនេះក្រសួងក្រសួងដឹកជញ្ជូនចង់ដាក់សំណើលើការដាក់កាម៉េរាមុខទៅរថយន្តឯកជនទាំងអស់។បច្ចុប្បន្ននេះ ទោះបីជាវាមិនទាន់មានច្បាប់គ្រប់គ្រងក៏ដោយ ក៏មនុស្សជាច្រើនបានដំឡើងកាមេរ៉ាសុវត្ថិភាពនៅលើរថយន្តរបស់ពួកគេរួចហើយ ដើម្បីពួកគេអាចប្រើប្រាស់វីដេអូនេះជាភស្តុតាងរឹងមាំ ប្រសិនបើមានការប៉ះទង្គិចណាមួយកើតឡើង។

គួរបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងប្រទេសវៀតណាមមានរថយន្តឯកជនប្រមាណ ៤ លានគ្រឿង កំពុងចរាចរណ៍ជារៀងរាល់ថ្ងៃ ហើយក៏មានការគ្រោះថ្នាក់ជាច្រើនករណីជារឿងរាល់ថ្ងៃផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ