អ៊ុយក្រែន៖ ក្រសួងសង្គ្រោះបន្ទាន់របស់រុស្ស៊ី កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍ បានអះអាងថា មន្ត្រីរបស់ខ្លួនបានទា​ញយកសាកសពជនរងគ្រោះចំនួន ២០ នាក់ចេញពីគំនរបាក់បែកនៃអគារហាងនំប៉័ងដែលបានបំផ្លិចបំផ្លាញ ខណៈ ១០ នាក់រងរបួស បន្ទាប់ពីទាហានអ៊ុយក្រែនធ្វើសកម្មភាពវាយប្រហារពីលើទីក្រុង (Lysychansk) ក្នុងតំបន់ (Luhansk) ភាគខាងកើតដែលកាន់កាប់ដោយអ៊ុយក្រែន ។

ក្រសួងសង្គ្រោះបន្ទាន់ បានចែករំលែកវីដេអូដែលបង្ហាញអំពីទិដ្ឋភាពរបស់បុគ្គលិកសង្គ្រោះបន្ទាន់កំពុងតែលើកជនរងគ្រោះពីរនាក់ដែលប្រឡាក់ដោយឈាមពាសពេញរាងកាយដាក់លើប្រង់កា ហើយបញ្ជូនពួកគេចេញពីភាពងងឹតនៃអគារបាក់បែក ។

បែបណានោះ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅមិនទាន់អាចផ្ទៀងផ្ទាត់បានដោយឯករាជ្យនៅឡើយទេ ចំពោះទីតាំង ឬកាលបរិច្ឆេទនៃការថតវីដេអូដំបូង ។ ដោយភ្នាក់ងារ Reuters គ្រាន់តែអាចបញ្ជាក់ទីតាំងនៃវីដេអូទីពីរ តាមរយៈប្លង់រចនា, ពណ៌នៃអគារ និងសញ្ញាដែលត្រូវគ្នានឹងរូបភាពឯកសារនៅក្នុងតំបន់នោះ ប៉ុន្តែក៏មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនោះទេ អំពីកាលបរិច្ឆេទនៃការថតវីដេអូនេះ៕

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ