បាងកក៖ ព្រះមហាក្សត្រថៃ បានសម្រេចតែងតាំងសមាសភាពគណៈរដ្ឋមន្ត្រីថ្មីរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ខណៈការស្បថចូលកាន់តំណែងជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី៣ ខែកក្កដាខាងមុខនេះ។ ក្នុងចំណោមសមាសភាពគណៈរដ្ឋមន្ត្រីថ្មីនេះ លោកស្រី ផែថងថាន នឹងកាន់តួនាទី២ម្នាក់ឯង គឺជានាយករដ្ឋមន្ត្រីផង និងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ផង។
ការតែងតាំងសមាសភាពថ្មីនៃគណៈរដ្ឋមន្ត្រីរបស់លោកស្រី ផែថងថាន ធ្វើឡើង ខណៈដែលប្រទេសថៃកំពុងប្រឈមនឹងវិបត្តិនយោបាយ សេដ្ឋកិច្ច និងវិវាទព្រំដែនជាមួយកម្ពុជា។ នាយករដ្ឋមន្ត្រីថៃរូបនេះ ក៏ប្រឈមមុខនឹងការព្យួរពីតំណែង ដែលអាចសម្រេចធ្វើឡើងនៅថ្ងៃនេះ ដោយតុលាការធម្មនុញ្ញរបស់ថៃ ពាក់ព័ន្ធនឹងកិច្ចសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន ដែលបានបែកធ្លាយផងដែរ។ ក្រៅពីនេះ ក៏មានការអំពាវនាវឱ្យលោកស្រី ចុះចេញពីតំណែង ឬរំលាយសភា ថែមទៀត។
សមាសភាពគណៈរដ្ឋមន្ត្រីថ្មី ឬគណៈរដ្ឋមន្ត្រី១/២ បានផ្លាស់ប្តូរទួនាទី ឬតែងតាំងសមាជិក ១៥នាក់ ដែលមានលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ កាន់មុខងារពីរនៅក្នុងគណៈរដ្ឋមន្ត្រីនេះ។
នៅក្នុងនោះ មានឧបនាយករដ្ឋមន្ត្រីពីរូប គឺលោក Phumtham Wechayachai ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលកាលពីមុនលោកមានតំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ លោក Jatuporn Burusphat ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
បើតាមបញ្ជីសមាសភាពគណៈរដ្ឋមន្ត្រី ដែលត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានថៃ ព្រះមហាក្សត្របានតែងតាំង ឧត្តមសេនីយ៍ Gen. Natthapol Nakphanich ជា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ តែបំពេញភារកិច្ចជារដ្ឋមន្ត្រីក្រសួងការពារជាតិ៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង