នៅថ្ងៃនេះ លោក ឡៃ ឈីងតេ ប្រធានាធិបតីតៃវ៉ាន់ថ្មីស្បថចូលកាន់តំណែងស្នងតំណែងពីលោកស្រី សៃ អ៊ីងវេន
តៃវ៉ាន់៖ លោក ឡៃ ឈីងតេ (Lai Ching-te) បានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់នៅចន្ទទី ២០ ខែឧសភា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNA នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៤។
លោក ឡៃ បានស្បថចូលកាន់តំណែងនៅការិយាល័យប្រធានាធិបតីសម័យអាណានិគមជប៉ុននៅកណ្តាលទីក្រុងតៃប៉ិ ដោយស្នងតំណែងពីលោកស្រី សៃ អ៊ីងវេន (Tsai Ing-wen)។ លោកបានបម្រើការជាអនុប្រធានាធិបតីអស់រយៈពេលបួនឆ្នាំកន្លងមក។
ក្បាលម៉ាស៊ីនរបស់តៃវ៉ាន់ថ្មីបង្ហាញសុច្ឆន្ទៈចំពោះប្រទេសចិននៅក្នុងសុន្ទរកថាបើកកម្មវិធីរបស់លោក ហើយអំពាវនាវឱ្យភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់បន្តសន្តិភាព។ លោកស្រី ហសៀវ ប៊ីឃីម (Hsiao Bi-khim) ជាអនុប្រធានាធិបតី។
សូមបញ្ជាក់ថាក្នុងពិធីនេះ មានការចូលរួមពីសំណាក់អតីតមន្ត្រីអាម៉េរិកដែលត្រូវបានបញ្ជូនដោយលោកប្រធានាធិបតី ចូ បៃឌិន សមាជិកសភាមកពីប្រទេសនានារួមមានប្រទេសជប៉ុន អាល្លឺម៉ង់ និងកាណាដា និងមេដឹកនាំមកពីប្រទេសមួយចំនួនក្នុងចំណោម ១២ ដែលនៅតែរក្សាទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ ដូចជាប្រធានាធិបតីប៉ារ៉ាហ្គាយ សាន់ទីអាហ្គោ ប៉េណា (Santiago Pena) ជាដើម៕