កូឡុំប៊ី៖ កងទ័ពជើងទឹកកូឡុំប៊ីបានរាយការណ៍កាលពីថ្ងៃច័ន្ទ ទី១១ ខែធ្នូ ថាសារធាតុខុសច្បាប់រាប់រយ​តោនត្រូវបានរឹ​បអូសជាផ្នែកនៃប្រតិបត្តិការប្រឆាំងគ្រឿងញៀនអន្តរជាតិ ដែលដោះស្រាយការប៉ះទង្គិច​ដល់ការជួញដូរគ្រឿ​ងញៀនឆ្លងដែន។

 

ប្រតិបត្តិការរយៈពេល ៤៥ថ្ងៃដែលដឹកនាំដោយយុទ្ធនាការអន្តរជាតិនៃកងនាវាចរ អូរីអន (Orion) មានការចូ​លរួមពី​ប្រទេសចំនួន៤២ នៅទូទាំងទ្វីបចំនួន៤ ហើយបានរឹបអូសគ្រឿងញៀនយ៉ាងច្រើ​នបំផុ​តមិនធ្លាប់មាន រួមទាំងកូកាអ៊ីនចំនួន ១៩៥តោន កញ្ឆា ១៧៥តោន និងកញ្ឆាក្រៀម ១៤,៥តោន។

បណ្ដាប្រទេសដែលចូលរួមក្នុងប្រតិបត្តិការនេះ រួមមានសហរដ្ឋអាមេរិក បែលហ្ស៊ិក អេស្ប៉ាញ ឥណ្ឌូ​នេស៊ី​ សេណេហ្គាល់ កូឡុំប៊ី និងប្រេស៊ីល។

 

សូមបញ្ជាក់ថា កូឡុំប៊ីជាប្រទេសផលិតគ្រឿងញៀនកូកាអ៊ីនលំដាប់ពិភពលោក ហើយប្រឈ​មមុខនឹ​ងសម្ពាធឥតឈប់ឈរពីសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយដំណាំកញ្ឆា ដែលជាធាតុ​ផ្សំសំខា​ន់របស់គ្រឿងញៀន ក៏ដូចជាការផលិតកូកាអ៊ីនផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ