យោងតាមគេហទំព័រកាសែតថៃមួយ បានចុះផ្សាយថាសមត្ថកិច្ច ខេត្ត ស្រះកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២ នាក់ ពាក់ពន្ទ័ការដឹកជញ្ជូនគ្រឿងញៀនប្រមាណ២៩គីឡូក្រាម ដែលបំរ៉ុងនាំឆ្លងដែនចូលមកប្រទេសកម្ពុជា ។យោងតាមរបាយការណ៍សមត្ថកិច្ចថៃការចាប់គ្រឿងញៀនដ៏សន្ធឹកសន្ធាប់នេះ បានប្រតិបត្តិការកាលពីថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ ២០២០ នៅ ក្នុងភូមិថៃ មួយជាប់បន្ទាត់ព្រំដែន គឺភូមិថាខាម ឃុំថាខាម ស្រុកអារញ្ញ ខេត្ត ស្រះកែវ ប្រទេសថៃ គឺទល់មុខនឹងទឹកដីកម្ពុជា សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រភពពីព័ត៌មានថៃបានឲ្យដឹងថា ដំបូងសមត្ថកិច្ចថៃចាប់បានជនសង្ស័យ ប្រុស ស្រី ០២ នាក់ ជាមួយម៉ូតូមួយគ្រឿង ដែលដឹកជញ្ជូនថ្នាំញៀនប្រភេទម៉ាទឹកកក ២៩ ដុំ ទម្ងន់ ២៩.០០០ ក្រាម មានតម្លៃស្មើ ៣០ លានបាត លាក់នៅក្នុងកាបូប ចំនួន ០២ ។ប្រភពបានបន្តឲ្យដឹងទៀតថាក្រោយពីឃាត់ខ្លួន ហើយសាកសួរពួកគេទាំង ០២ នាក់ បានឆ្លើយថាបំរ៉ុងយកឆ្លងដែនចូលមកប្រទេសកម្ពុជា ។ក្នុងការ បង្ក្រាបថ្នាំញៀនទ្រង់ទ្រាយធំនេះ សមត្ថកិច្ចថៃបានឈានទៅឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ផ្សេងទៀត សរុប៥ នាក់ ។ យ៉ាងណាក៏ដោយ ការបង្ក្រាបនេះគឺនៅលើ ទឹកដីប្រទេសថៃ ហើយជនសង្ស័យមិនមែនជាខ្មែរនោះទេ៕
គ្រឿងញៀនជិត30គីឡូក្រាមប្រុងនាំឆ្លងកាត់ព្រំដែនចូលទឹកដីកម្ពុជា