អ៊ីតាលី៖ បងធំម៉ាហ្វីយ៉ាដែលគេតាមប្រមាញ់ខ្លាំងបំផុតរបស់ប្រទេសអ៊ីតាលី ឈ្មោះ Matteo Messina Denaro ដោយរត់គេចខ្លួនតាំងពីឆ្នាំ ១៩៩៣ ត្រូវបានប៉ូលីសក្រុមប្រដាប់អាវុធចា​ប់ខ្លួនបាននៅមន្ទី​រពេ​ទ្យឯកជនមួយ នៅក្នុងទីក្រុង Sicily កាលពីថ្ងៃច័ន្ទ បន្ទាប់ពីខ្លួនស្នាក់នៅដើម្បីព្យាបាលជំងឺមហារីក។

 ដោយមានរហស្សនាមថា "Diabolik" និង "'U Siccu"  ត្រូវបានគេកាត់ទោសឱ្យ​ជាប់គុកអស់​មួ​យជីវិតសម្រា​ប់តួនាទីរបស់គាត់ ក្នុងឆ្នាំ ១៩៩២ លើព្រះរាជអាជ្ញាប្រឆាំងម៉ាហ្វីយ៉ា Giovanni Falcone និង Paolo Borsellino ដែលជាឧក្រិដ្ឋកម្មដែលធ្វើឱ្យប្រទេសជាតិមានការភ្ញាក់ផ្អើល និងបានជំរុ​ញ​ឱ្យមានការបង្ក្រាបលើក្រុមម៉ាហ្វីយ៉ា ដែលគេហៅថា Cosa Nostra

 

បងធំម៉ាហ្វីយ៉ា Messina Denaro មានអាយុ ៦០ ឆ្នាំ ត្រូវបានដឹកនាំចេញពីមន្ទីរពេទ្យ "La Maddalena" ជាមួយគ្នានេះ ប្រភពពីតុលាការបាននិយាយថា គាត់កំពុងត្រូវបានគេព្យាបាលជំងឺមហារីក ហើ​យបានវះកាត់កាលពីឆ្នាំមុន បន្ទាប់មកក៏មានការណាត់ជួបជាបន្តបន្ទាប់ក្រោមឈ្មោះក្លែងក្លាយ។

ព្រះរាជអាជ្ញា Palermo លោក Maurizio de Lucia បាននិយាយថា "យើងមានតម្រុយមួយចំពោះកា​រស៊ើបអង្កេត និងតាមដានវារហូតដល់ការចាប់ខ្លួនថ្ងៃនេះ" ។

 

គួរជម្រាបថា រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីអ្នកស្រុកអបអរសាទរ និងចាប់ដៃ​ជាមួយប៉ូលីស ខណៈដែលរថយន្ត ដែលដឹកលោក Messina Denaro ចេញពីមន្ទីរពេទ្យម​កកាន់កន្លែងឃុំឃាំង ដើម្បីសួរចម្លើយ ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ