រុស្ស៊ី៖ ស្ស៊ីនិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបាញ់សាកល្បងបាញ់កាំជ្រួចផ្លោងអន្តរទ្វីប ដែលផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរយ៉ាងជោគជ័យ ពីនាវាជ្រមុជទឹកមួយគ្រឿងរបស់ខ្លួន ដែលនេះជាការបាញ់សាកល្បងលើកទីមួយ ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ចាប់តាំងពីរុស្ស៊ីបង្កើនវោហាសាស្ត្រនុយក្លេអ៊ែរ ក្រោយលុបចោលការផ្តល់សច្ចាប័ន លើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែររបស់ខ្លួន។
បើតាមការចេញផ្សាយរបស់សារព័ត៌មាន CAN បានបញ្ជាក់បន្ថែមទៀតថា លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន កាលពីសប្តាហ៍មុនបានចុះហត្ថលេខា លុបចោលការផ្តល់សច្ចាប័នរបស់រុស្ស៊ីចំពោះការហាមឃាត់ការសាកល្បងនុយក្លេអ៊ែរជាសាកល ដោយទីក្រុងម៉ូស្គូបាននិយាយថា «ចាំបាច់ត្រូវបង្កើតភាពស្មើភាពជាមួយសហរដ្ឋអាមេរិក»។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាចម្បាំងកាំជ្រួចយុទ្ធសាស្ត្រ Imperator Alexander III បានបាញ់មីស៊ីល Bulava ចេញពីទីតាំងក្រោមទឹកនៅសមុទ្រសភាគខាងជើងរបស់រុស្ស៊ី ហើយបានវាយប្រហារគោលដៅនៅតំបន់ឆ្ងាយភាគខាងកើតនៃ Kamchatka ។
សូមបញ្ជាក់ថា ក្រសួងការពារជាតិបានសង្កត់ធ្ងន់ថា កងទ័ពជើងទឹករុស្ស៊ីបច្ចុប្បន្នមាននាវាមុជទឹកប្រភេទបូរីចំនួន ៣ គ្រឿងកំពុងបម្រើការ មួយគ្រឿងទៀតកំពុងបញ្ចប់ការសាកល្បង និង ៣ផ្សេងទៀតកំពុងតែកសាង និងត្រៀមដាក់អោយប្រើប្រាស់នាពេលខ្លីខាងមុខ៕