ជប៉ុន៖ លោកនាយករដ្ឋមន្រ្តី Fumio Kishida ទៅកាន់លោកប្រធានាធីបតីហ្សឺលេនស្គី នៅក្នុងឱកាសនៃជំនួបកិច្ចប្រជុំកំពូលប្រទេស G៧ ក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ាកាលពីពេលថ្មីកន្លងទៅថាជប៉ុនជាអាវុធដល់អ៊ុយក្រែន។
ក្នុងពិធីប្រគល់ជូនស្ថិតនៅឯទីក្រុងតូក្យូជប៉ុនគ្រោងបញ្ជូនរថពាសដែកប្រមាណជា១០០គ្រឿងទៅឱ្យអ៊ុយក្រែន តបតាមការសន្យារបស់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់មន្រ្តីកងទ័ពស្វ័យការពារជប៉ុន ។នៅក្នុងឱកាសនៃពិធីប្រគល់ជូននោះដែរ ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសជប៉ុន លោក Sergiy Korsunsky បានលើកឡើងថា លោកពិតជាត្រេកអរខ្លាំងណាស់ដែលអ៊ុយក្រែនបានទទួលជំនួយយោធាជាលើកដំបូងពីរដ្ឋាភិបាលជប៉ុន ហើយគ្រឿងសព្វាវុធទាំងនេះនឹងជួយពង្រឹងសមត្ថភាពយោធារបស់អ៊ុយក្រែនបានមួយកម្រិតបន្ថែមទៀត។
គួររំលឹកដែរថា អំឡុងជំនួបផ្ទាល់មុខជាមួយមេដឹកនាំអ៊ុយក្រែននៅឯកិច្ចប្រជុំកំពូល G៧ នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida បានសន្យាផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់អ៊ុយក្រែន ក្នុងនោះរួមមាន ជំនួយយោធាជាប្រភេទគ្រឿងសព្វាវុធធុនមធ្យម និងជំនួយជាស្បៀងអាហារ រួមទាំងការថែទាំផ្នែកវេជ្ជសាស្រ្តសម្រាប់ទាហានអ៊ុយក្រែនដែលរងរបួសនៅក្នុងសង្គ្រាម ៕