ពលរដ្ឋចំណាកស្រុកក្នុងរដ្ឋហ្លរីដាជាច្រើនរយនាក់ ចេញតវ៉ានៅតាមដងផ្លូវ ដើម្បីបង្ហាញការប្រឆាំងចំពោះការអនុម័តច្បាប់អន្តោប្រវេសន៍ថ្មី
អាមេរិក៖ ពលរដ្ឋចំណាកស្រុកក្នុងទីក្រុង Miami នៃរដ្ឋហ្លរីដាជាច្រើនរយនាក់ បាននាំគ្នាចេញតវ៉ានៅតាមដងផ្លូវកាលពីចុងសប្តាហ៍កន្លងទៅ ដើម្បីបង្ហាញការប្រឆាំងចំពោះការអនុម័តច្បាប់អន្តោប្រវេសន៍ថ្មីមួយរបស់រដ្ឋាភិបាលអាម៉េរិកដែលទើបចូលជាធរមានកាលពីពេលថ្មីៗ ។
សូមបញ្ជាក់ថា Seneate Bill គឺជាច្បាប់អន្តោប្រវេសន៍ថ្មី បានចុះហត្ថលេខាដោយអភិបាលរដ្ឋហ្លរីដា លោក Ron DeSantis កាលពីដើមខែឧសភា ក្រោយទទួលបានការអនុម័តយល់ព្រមពីសភានៃរដ្ឋហ្លរីដានៅក្នុងសម្លេងឆ្នោត ៨៣ ទល់នឹង ៣៦។
ច្បាប់ថ្មីនេះ នឹងអនុញ្ញាតិឱ្យមានការដាក់ពិន័យដល់បណ្តានិយោជកទាំងឡាយណាដែលមិនបានផ្ទៀតផ្ទាត់ស្ថានភាពស្របច្បាប់របស់និយោជិតឱ្យបានច្បាស់លាស់ នៅក្រោមប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់រដ្ឋាភិបាលសហព័ន្ធ សម្រាប់ទទួលបានសិទ្ធិស្របច្បាប់ និងពេញលេញក្នុងការបំពេញការងារអាជីវកម្ម។
លើសពីនេះ ច្បាប់អន្តោប្រវេសន៍ថ្មីខាងលើក៏នឹងលែងទទួលស្គាល់ប័ណ្ណបើកបររបស់ក្រុមពលរដ្ឋជនចំណាកស្រុកទាំងឡាយណាដែលមិនមានឯកសារស្នាក់នៅច្បាស់លាស់ និងមិនមែនជាអ្នករស់នៅអចិន្ត្រៃយ៍ក្នុងរដ្ឋមួយនេះ ដោយមិនអនុញ្ញាតិឱ្យបន្ដធើ្វចរាចរណ៍ទៅថ្ងៃខាងមុខបានទៀតឡើយ ៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង