មេចុងភៅផ្ទាល់ខ្លួនរបស់លោក បារ៉ាក់ អូបាម៉ា ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបឹង Vineyard ក្នុងរមណីយដ្ឋាន Martha's Vineyard
អាមេរិក៖ ចុងភៅផ្ទាល់របស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបឹងមួយក្បែរផ្ទះគ្រួសាររបស់លោក Obamas ក្នុងសហគមន៍រមណីយដ្ឋាន Martha's Vineyard ។
ប៉ូលីសរដ្ឋ Massachusetts បានបញ្ជាក់កាលពីថ្ងៃចន្ទថា អ្នកជិះទូកលេងដែលត្រូវបានគេប្រទះឃើញសាកសពនោះ គឺជាមេចុងភៅផ្ទាល់ខ្លួនរបស់លោក បារ៉ាក់ អូបាម៉ា ។
មេចុងភៅ ដែលបានស្លាប់នោះ មានឈ្មោះថា លោក Campbell អាយុ 45 ឆ្នាំបានធ្វើការនៅសេតវិមានមុនពេលបន្តធ្វើការឱ្យគ្រួសារលោក Obama បន្ទាប់ពីប្រធានាធិបតីទី 44 បានចាកចេញពីតំណែងក្នុងឆ្នាំ ២០១៦ ។
លោក Obamas បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា "Campbelគឺជាផ្នែកមួយដ៏ជាទីស្រឡាញ់នៃគ្រួសាររបស់យើង" ។ “គាត់មានគំនិតច្នៃប្រឌិត និងស្រលាញ់អាហារ ហើយសមត្ថភាព ។ ប៉ុន្មានឆ្នាំក្រោយមក ពួកយើងបានស្គាល់គាត់ថាជាមនុស្សដែលមានភាពកក់ក្តៅ សប្បាយ និងចិត្តល្អមិនធម្មតា ដែលធ្វើអោយជីវិតរបស់យើងទាំងអស់កាន់តែភ្លឺស្វាង»។
"នោះហើយជាមូលហេតុដែលនៅពេលដែលយើង ងបានស្នើសុំឱ្យ Tafari ស្នាក់នៅជាមួយយើង ហើយគាត់បានយល់ព្រមដោយសប្បុរស។ គាត់បានក្លាយជាផ្នែកមួយនៃជីវិតរបស់យើងចាប់តាំងពីពេលនោះមក ហើយយើងខូចចិត្តដែលគាត់បានចាកចេញទៅ»៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង