ភ្នំពេញ៖ នារាត្រីទី៧ ខែមករា ឆ្នាំ២០២៣ កម្ពុជាបញ្ជូនកងទ័ពមួកខៀវ ចំនួន ៤៨នាក់បន្ថែមទៀតនៃចំនួនសរុប១៤៤នាក់ នៃកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះEOD ទៅចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី ដើម្បីប្តូរវេនកម្លាំងចាស់ ដែលបាន បញ្ចប់រយៈ ១ឆ្នាំ។

លោកស្រីឧត្តមសេនីយ៍ទោ កុសល ម៉ាលីនដា អគ្គនាយករង មានប្រសាសន៍ថា កម្ពុជា បានរួមចំណែកបញ្ជូនកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីជួយដល់បណ្តាប្រទេសដែល កំពុងប្រឈម និងរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងចូលរួមធ្វើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងធ្វើការថែទាំព្រលានយន្តហោះ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២៣ កម្ពុជាបានបញ្ជូនកងរក្សាសន្តិភាពសរុបចំនួន ៨.៥២៣នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន។ បច្ចុប្បន្ន កងរក្សា សន្តិភាព កម្ពុជា ចំនួន ៨០១ នាក់ នៅតែ បំពេញ កាតព្វកិច្ច របស់ខ្លួន នៅ ប្រទេស ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និង សាធារណរដ្ឋ អាហ្វ្រិកកណ្តាល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ